ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកបញ្ជូនទាហានជើងទឹក៩០០០នាក់បន្ថែម និងនាវាផ្ទុកយន្តហោះទី៣ទៅកាន់មជ្ឈិមបូព៌ា ខណៈភាពតានតឹងជាមួយអ៉ីរ៉ង់កើនឡើង

1 អាទិត្យ មុន

សង្គ្រាម​អ៉ី​រ៉​ង់់ ៖ អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់​គូសបញ្ជាក់ ​កាលពី​ថ្ងៃ​ទី​១​ តុ​លា ​ថា កងទ័ព​អា​មេ​រិ​កបាន​បញ្ជូនទាហាន​ប្រមាណ​ជា​៩០០០​នាក់​ទៀត​ តាម​កង​នាវា​ថ្មីមក​កាន់​ម​ជ្ឈឹ​ម​បូព៌ា ​។ ការ​បង្កើន​វត្តមាន​យោធា​អា​មេ​រិ​ក​នេះ ​កើត​មាន​ពេល​ដែល​ប្រធា នា​ធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ បាន​ព្រមាន​ជា​ថ្មី​ថា ការ​វាយប្រហារ​ថ្មី​ៗ​ប្រឆាំង​អ៉ី​រ៉​ង់ អាច​មាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ។

ការ​ដាក់​ពង្រាយ​ទ័ព​នេះ​​របស់​អា​មេ​រិ​ក ដែល​មាន​នាវា​ផ្ទុក​យន្តហោះ​ទី​៣ គូសបញ្ជាក់​ពី​ការ​តាំងចិត្ត​មុតមាំ​របស់​លោក​ត្រាំ​ក្នុង​ការ​ធ្វើសង្គ្រាម​ប្រឆាំង​អ៉ី​​រ៉​ង់ ក្នុង​ពេល​លោក​ពិចារណា​ពី​ការ​ផ្ដួចផ្ដើម​គំនិត​នា​ពេល​ខាង​មុខ ខណៈ​ការ​បោះ​ឆ្នោត​ពាក់​គ​ណ្ដា​ល​អាណត្តិ នៅ​សហរដ្ឋអាមេរិក​កាន់តែ​ខិតចូល​មក​ដល់ និង​ប្រឈម​មុខ​ចំពោះ​សញ្ញា​ថ្មី​ៗ ដែល​បញ្ជាក់​ពី​ប្រភព​នៃ​ជម្លោះ​ដែល​អាច​នាំ​ឲ្យ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ថែម​ទៀត ​។

ដើម្បី​ធ្វើ​ឲ្យ​សភាពការណ៍​កាន់តែ​ស្មុ​គ្រ​ស្មាញ​ថែម​ទៀត លោក​ត្រាំ​ថ្លែង​ នា​ថ្ងៃ​ទី​១ ​តុលា​ ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា មាន​សញ្ញា​​ដំបូង​ៗ​ដែល​បង្ហាញ​ថា អ៉ី​​រ៉​ង់​អាច​ទាក់ទិន​ជាមួយ​សកម្មភាព​របស់​អ្នក​បើក​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​FLYDUBAI ដែល​ចាក់​មេបញ្ជាការ​ខ្លួន​ក្នុង​កាប៊ី​ន​យន្តហោះ​ប៉ុនប៉ង​ឲ្យ​យន្តហោះ​នោះ​ដែល​ហោះ​ទៅ​កាន់​អ៉ី​ស្រា​អែ​ល​ធ្លាក់​។ លោក​ត្រាំ​បន្ត​ថា បើ​រក​ឃើញ​ថា​ អ៉ី​រ៉​ង់​ចូលរួម​ក្នុង​សកម្មភាព​នេះ នោះ​សហរដ្ឋអាមេរិក​នឹង​តបត​វិញ​។

នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល​ លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ អះអាង​ នា​ព្រឹក​ថ្ងៃ​ទី​១​ តុលា​ ថា លទ្ធផល​ដំបូង​ៗ​នៃ​ការ​ស៊ើ​ប​អង្កេត​បង្ហាញ​ថា​ ជនសង្ស័យ​ចង់​ធ្វើ​ឲ្យ​យន្តហោះ​នោះ​ធ្លាក់ ជា​អ្នក​ប្រកាន់​លទ្ធិ​អ៊ិ​ស្លា​ម​និយម​រ៉ា​ឌី​កាល់ តែ​មិន​ផ្ដល់​ភាព​លម្អិត​ឡើយ​។ លោក​ត្រាំ​បន្ត​ថា​អ៉ី​រ៉​ង់​ដឹង​ច្បាស់​ថា គេ​នឹង​ទទួល​រង​ការ​វាយប្រហារ​ខ្លាំងក្លា​បំផុត បើ​យើង​រក​ឃើញ​ពី​ការ​ផ្សំ​គំនិត​គ្នា​ ។

កង​នាវាចម្បាំង​ក្រុម​ថ្មី​ដែល​អា​មេ​រិ​ក​បញ្ជូន​មក​ម​ជ្ឈឹ​ម​បូព៌ា ដឹក​នាវិក​៩០០០​នាក់ ​ក្នុង​នោះ​ប្រុស​៧០០០​នាក់​ និង​នារី​២០០០​នាក់​។ កង​នាវា​ក្រុម​ថ្មី​ដែល​បញ្ជូន​មក​នោះ​ រួម​មាន​នាវា​ផ្ទុក​យន្តហោះ​USS ROOSEVELT មាន​ន័យ​ថា ​ពេល​នេះ​នៅ​ម​ជ្ឈឹ​ម​បូព៌ា អា​មេ​រិ​ក​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ​ដល់​៣​ទៅ​គ្រឿង ។ ជាមួយ​កង​នាវា​ផ្ទុក​យន្តហោះ​ទី​៣​អា​មេ​រិ​ក ​មាន​នាវិក​ដល់​២០.០០០​នាក់ ព្រមទាំង​យន្តហោះ​ច្រើន​រយ​គ្រឿង​នៅ​ម​ជ្ឈឹ​ម​បូព៌ា ​៕