ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​រាហូ​លី​វូ​ដ​ទទួល​បាន​ពានរង្វាន់​អូ​ស្ការ​ប្រចាំឆ្នាំ​២០១០​ដាក់​ពាក្យ​លែង​ប្ដី

13 ឆ្នាំ មុន

យោង​តាម​ព័ត៌មាន​មួយ​ដែល​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៩ មេ​សា បានឱ្យ​ដឹង​ថា នាង​សាន់ដ្រា ប៊ូ​ឡុ​ក ដែល​ជា​តារាភាពយន្ដ​បូ​លី​វូ​ដ​ល្បីឈ្មោះ និង​ទទួល​បាន​ពានរង្វាន់​អូ​ស្ការ​ប្រចាំឆ្នាំ​២០១០ ពេល​នេះ​បាន​សំរេច​ដាក់​ពាក្យប្ដឹង​លែង​ប្ដី​របស់​នាង​គឺ​លោក Jesse Jame ។ តាម​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​ទៀត​ថា នាង​សាន់ដ្រា ប៊ូ​ឡុ​ក បាន​ទំលាយ​ពី​ផែនការ​ដាក់​ពាក្យប្ដឹង​លែង​ប្ដី​របស់​នាង​ចំពោះ​ទស្សនាវដ្ដី People ដែល​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី​៣០ ខែមេ​សា ។

នាង​សាន់​ដ្រា ប៊ូ​ឡុ​ក ជា​តារាភាពយន្ដបូ​លី​វូ​ដ​ល្បីឈ្មោះ​មួយ​រូប មានរឿង​ចំរូងចំរាស​គ្នា​ជាមួយ​ប្ដី​របស់​នាង​ក្រោយ​ពី​នាង ទទួល​បាន​ពានរង្វាន់​អូ​ស្ការ​ប្រចាំឆ្នាំ​បាន​រយៈពេល​១០​ថ្ងៃ​ដោយសារ​មិន​ចុះសំរុង​គ្នា ។ នាង សាន់​ដ្រា ប៊ូ​ឡុ​ក និង​លោក Jesse Jame បានរៀប​ការ​ជាមួយ​គ្នា​នៅ​ឆ្នាំ​២០០៦ ដែល​បើគិត​គិត​រហូត​មក​ដល់​បច្ចុប្បន្ន​ចំណង​អា​ពា​ហ៍ពិពាហ៍​របស់​ពួក​គេ​មាន​រយៈពេល​៥​ឆ្នាំ មានកូន​ម្នាក់ ប៉ុន្ដែ​ជា​កូន​ចិ​ញ្ចឹមទេ។ ប្ដី​របស់​នាងជា​បុរស​ពោះម៉ាយ ហើយ​មានកូន​២​នាក់ ជាមួយ​ប្រពន្ធ​មុន ។

នាង​សាន់​ដ្រា ប៊ូ​ឡុ​ក និយាយ​ថា នាង មានការ​សោកស្ដាយ​និង​ក្រៀមក្រំ​យ៉ាង​ខ្លាំង ដែល​ពេល​នេះ​ចំណងអាពាហ៍ពិពាហ៍​របស់នាង​ជាមួយ​លោក Jesse Jame ត្រូវ​បាន​កាត់ផ្ដាច់​ទៅ​វិញ ។  តាម​ពិត​នាង​មិន​ចង់​លែងលះ​គ្នា​ទេ ប៉ុន្ដែ​ធ្វើ​ម៉េច​បើ​វាសនា​បាន​តំរូវ​ឱ្យ នាង​និង​លោក Jesse Jame បាន​ជួប​គ្នា​ជា​ប្ដីប្រពន្ធ​ត្រឹមនេះ ៕