រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ៥០០០០រៀល និង១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាស ប្រាក់គំរូចាស់ដែលកំពុងចរាចរ ។

យោងតាមអនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រ៥០០០០រៀល និង១០០០០០ គំរូថ្មី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យចេញផ្សាយធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រ ប្រភេទ ៥០០០០ រៀល១០០០០០រៀល គំរូថ្មី ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ ។

ធនាគារជាតិនៃកម្ពុជា មានភារកិច្ចចេញសេចក្តីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃធនប័ត្រ ប្រភេទ៥០០០០ រៀល និង១០០០០០នេះ ។
រាជរដ្ឋាភិបាលរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងអភិបាលនៃគណៈអភិបាល រាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ចែករំលែកព័តមាននេះ