ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​ប្ដី​-​ប្រពន្ធ​សំងំ​បើក​«​អន​ឡាញ​ស្គេ​ម​»​ត្រូវ​សមត្ថកិច្ច​ឆ្មក់​ចូល​បង្ក្រាប​និង​ឃាត់ខ្លួន

3 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​បាន​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ផ្ទះ​បើក​ល្បែង «​ស្គេ​ម​អនឡាញ​»​មួយ​កន្លែង និង​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​សំងំ​បើក​ល្បែង​ខុសច្បាប់​នេះ ថែម​ទាំង​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ផង កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ កញ្ញា នៅ​ចំណុច​ភូមិ​គាស់​ក្រឡ ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ ។

មន្ត្រី​ស្រុក​គាស់​ក្រឡ​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈ​បញ្ជាការ​កងឯកភាព​ស្រុក បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង «​អន​ឡាញ​ស្គេ​ម​» នេះ ដែល​ម្ចាស់ផ្ទះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​សំងំ​បើក​យ៉ាង​ត្រជាក់​ល្ហឹម​តែ​ម្ដង ។ ជាមួយនឹង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ ជាមួយនឹង​វត្ថុ​តាង​មួ​ម​ចំនួន​ផង ត្រូវ​បាន​រឹបអូស ។

ប្រភព​ដដែល​បាន​ប្រាប់​ថា ជនសង្ស័យ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ឡា កុក​គង់ ហៅ​ទី​ទី អាយុ​២៩​ឆ្នាំ (​ប្ដី​) និង​ឈ្មោះ ព្រុំ សុភា អាយុ​៣៧​ឆ្នាំ (​ប្រពន្ធ​) រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​, កុំព្យូទ័រ​ចំនួន​០២​គ្រឿង​, ម៉ូនីទ័រ​ចំនួន​០២​គ្រឿង​, ដុំ​ហ្វា​យ​ៗ​ចំនួន​០១ និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ពុំ​មាន​ព័ត៌មាន​លម្អិត​ទេ ជុំវិញ​ការ​បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​ល្បែង «​អន​ឡាញ​ស្គេ​ម​» របស់​ជនសង្ស័យ​ពីរ​នាក់​ប្ដី​-​ប្រពន្ធ​ខាងលើ​នេះ ។ ប៉ុន្តែ​មាន​ប្រភព​ខ្លះ​បាន​បង្ហើប​ប្រាប់​ថា ប្ដី​ប្រពន្ធ​នេះ​បាន​សំងំ​បើក «​ស្គេ​ម​អន​ឡាញ​»​នេះ នៅ​ពេល​«​ស្គេ​ម​អន​ឡាញ​»​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​បំបែក ។

ប្ដី​ប្រពន្ធ​នេះ​ធ្លាប់​មាន​ប្រវត្តិ​ធ្វើ​ការងារ​នេះ ទើប​ក្រោយ​ពេល​បែក​សំបុក​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​សំងំ​បើក​នៅផ្ទះ​របស់​ខ្លួន ។ ប៉ុន្តែ​ក្រោយមក ក៏​បែកធ្លាយ ត្រូវ​កម្លាំង​សមត្ថកិច្ច​ស៊ើប​ដឹង រហូត​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​តែ​ម្ដង ។ ពេល​នេះ កម្លាំង​ជំនាញ​នៃ​ស្នងការ​ខេត្ត​បាន​និង​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ហើយ​៕