ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​៧៩​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ តាម​ច្រក​ប៉ោយ​ប៉ែ​ត

1 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ពុធ ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៩:៤០​នាទី ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ប៉ុស្តិ៍ បាន​ទទួល​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់ ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ សរុប​ចំនួន ៧៩​នាក់ ក្នុង​នោះ​ស្រី​២៦​នាក់ និង​កុមារ ១០​នាក់ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ប៉ុស្តិ៍​បាន​ចែក​អាហារ​សម្រន់​ដល់​ពួក​គាត់​មាន​បាយ​សាច់​ជ្រូក និង​ទឹក​សុទ្ធ តាម​តម្រូវការ​របស់​គាត់​គ្រប់​ៗ​គ្នា បន្ទាប់​មក​ជួយ​ដឹក​ជញ្ជូន​យក​ទៅ​ប្រគល់​ជូន​មន្ត្រី នៃ​មជ្ឈមណ្ឌល​សំចត​ប៉ោយ​ប៉ែ​ត ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ៕