ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះវិហារ មាន​កន្លែង​ទេសចរណ៍ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ ២៨៥​កន្លែង ខណៈ​ឆ្នាំ​ ២០២៥ ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ធ្លាក់​ចុះ ​២៣%

1 ខែ មុន

ខេត្តព្រះវិហារ​ ៖ នៅ​ក្នុង​ខេត្តព្រះវិហារ​ គឺជា​មជ្ឈមណ្ឌល​តំបន់​ទេសចរណ៍វប្បធម៌ ធម្មជាតិ និង​ប្រវត្តិសាស្ត្រ មាន​ទីតាំង​បុរាណ​ដ្ឋា​ន​ ដែល​មាន​តំបន់​ទេសចរណ៍​មាន​ចំនួន​ ២៨៥​កន្លែង ដោយ​មានប្រាសាទ​ចំនួន​ ​២ ​បាន​ចុះ​ក្នុងបញ្ជីបេ​តិកណ្ឌ​ភិ​ភព​លោក ​មាន​ប្រាសាទព្រះវិហារ និង​រមណី​ដ្ឋា​ន​ប្រាសាទ​កោះ​កេរ តែ​នៅ​ឆ្នាំ ​២០២៥ ​ចំនួន​ភ្ញៀវ​ទេសចរមានការ​ថយ​ចុះ ​២៣%​ ​នេះ​បើ​តាម​លោក គី​ម រិ​ទ្ធី អភិ បាល​ខេត្តព្រះវិហារ ។

ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ​នា​រសៀល​ថ្ងៃ​ទី ​៩ ខែកញ្ញា ឆ្នាំ ២០២៦ ​នៅ​សាលា​ខេត្តព្រះវិហារ​ លោក​អភិបាលខេត្ត បាន​ឲ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្តព្រះវិហារ​ ជា​មជ្ឈមណ្ឌល​ទេសចរណ៍វប្បធម៌ ​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ ដែល​ជាទីតាំង​បុរាណ​ដ្ឋា​ន​ចំនួន ​២៨៥​កន្លែង ហើយ​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ចំនួន ​២​ គឺ​ប្រាសាទព្រះវិហារ (ថ្ងៃ​ទី ​៧ ខែកក្កដា ឆ្នាំ ​២០០៨) រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ​(​ថ្ងៃ​ទី​ ១៧ ខែកញ្ញា ឆ្នាំ ២០២៣)​ ព្រមទាំង​មាន​តំបន់​ប្រវត្តិសាស្ត្រ ប្រាសាទព្រះខ័ន និង​រមណីយដ្ឋាន​វប្បធម៌ ធម្មជាតិ​កែ​ច្នៃ និង​សហគមន៍​អេកូរ​ទេសចរណ៍ សរុប​ចំនួន ​១៧​ទីតាំង​ផ្សេង​ទៀត ​។

លោក​អភិបាលខេត្ត​ ក៏​បាន​ឲ្យ​ដឹងដែរថា ​នៅ​ក្នុង​ខេត្តព្រះវិហារ​ មាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ ចំនួន ​១៣៨​កន្លែង ក្នុង​នោះ​មាន ស​សណ្ឋាគារ-អូ​តែ​ល ៨​ទីតាំង ផ្ទះ​ភ្ញៀវ​ ៤៤​ទីតាំង ផ្ទះ​ជួល​បន្ទប់​ស្នាក់់​នៅ ​៥​ទីតាំង ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន ​៤៨​ទីតាំង និង​ម​គ្គុ​ទ្ទេស​ទេសចរណ៍ ​១២​នាក់ ​។ ទាក់ទិន​នឹង​ភ្ញៀវ​ទេសចរ​នៅ​ឆ្នាំ ​២០២៥ ​មាន​ចំនួន​ ៤១៧.៤៥១​នាក់ ​មានការ​ថយ​ចុះ ២៣% ធៀប​នឹង​ឆ្នាំ​២០២៤​ ។

សូម​ជម្រាប​ថា ​ខេត្តព្រះវិហារ ​ស្ថិត​នៅ​ភាគ​ឧត្តរ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​មាន​ចម្ងាយ​ប្រមាណ​ ៣០០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ តាម​ផ្លូវ​ជាតិ​លេខ​ ៦A និង​លេខ ​៦២ មាន​ផ្ទៃដី​សរុប​ ១៣.៨១៩,៦៦៣​គីឡូ​ម៉ែត្រការ៉េ ​។ ខេត្តព្រះវិហារ ​បែងចែក​ជា ​១​ក្រុង ៧​ស្រុក ៤៩​ឃុំ ២​សង្កាត់ និង ​២៣២​ភូមិ​ និង​ភូមិ​រណប​ចំនួន ​៣៦​ភូមិ ជាប់​ព្រំប្រទល់​ខេត្ត​ចំនួន ​៤​ មាន​ខេត្តស្ទឹងត្រែង សៀមរាប ឧត្តរមានជ័យ កំពង់ធំ ជាប់​ប្រទេស​ថៃ​ ១២៩​គីឡូម៉ែត្រ​ និង​ជាប់ប្រ​ទេសឡាវ​ ១៤៤​គីឡូម៉ែត្រ​ ៕