ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ឈរ​នៅ​លេខ​រៀង​ទី​១៧ លើ​ពិភពលោក ជា​ប្រទេស​ដែល​វិស័យ​ទេសចរណ៍ធម្មជាតិ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ឈរ​នៅ​លេខ​រៀង​ទី​១៧ លើ​ពិភពលោក ជា​ប្រទេស​ដែល​វិស័យ​ទេសចរណ៍ធម្មជាតិ (Eco-Tourism) ល្អ​បំផុត យោង​តាម​របាយការណ៍​វាយតម្លៃ​ចុង​ក្រោយ​របស់​ស្ថាប័ន​វាយតម្លៃ​អន្តរជាតិ​ U.S News & World Report​ ។

ប្រជាជន​កម្ពុជា ពិត​ជាម​មាន​មោទកភាព​ជាតិ​យ៉ាង​ក្រៃ​លឺ​ង និង​បាន​ចូលរួម​អបអរសាទរ ជាមួយ​សមិទ្ធផល ​និង​ជោគ​ជ័ត​ថ្មី​បន្ថែម​ទៀត ដែល​កើត​ពី​ផ្លែផ្កា ​នៃ​សន្តិភាព​ និង​ការ​ខិ​ខំប្រឹង​ប្រែង​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ​ដ៏​ត្រឹមត្រូវ ច្បាស់លាស់ ឆ្ពោះទៅ​សម្រេច​ទស្សនវិស័យ​ឆ្នាំ​២០៥០ ​។

សមិទ្ធផល​ដ៏​គួរ​ឱ្យ​មោទនភាព​របស់​ប្រទេស​ និង​ប្រជាជន​កម្ពុជា ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​មើលឃើញថា ​ជា​លទ្ធផល​កើតឡើង​ដោយ​ផ្ទាល់​ពីស្ថិរភាព​នយោបាយ និង​សន្តិភាព​ពេញលេញ បង្ក​លក្ខណៈដល់​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​កា​រលើ​កម្ពស់​ការ​អភិរក្ស​ជីវៈចម្រុះ និង​ជីវភាព​សហគមន៍​មូលដ្ឋាន​នានា​។ លើសពី​នេះ តំបន់​លម្ហែ​បៃតង​នៅ​តាម​តំបន់ការពារធម្មជាតិ កំពុង​បង្ហាញ​សក្តានុពល និង​ការ​ទាក់ទាញ​ទេសចរណ៍ធម្មជាតិ ដែល​ជំរុញ​ឱ្យ​កម្ពុជា​បង្កើត​បាន​សក្តានុពល​យ៉ាង​សំខាន់​ក្នុង​ការ​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​គ្រប់​ទិស​ទី ទាំង​ជាតិ ​និង​អន្តរជាតិ​ ដែល​ស្រឡាញ់ ចូលរួម​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ និង​បរិស្ថាន​បាន​ល្អ​ប្រសើរ ជា​លំដាប់ ​។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​ការ​ណែនាំ និង​ការ​ចង្អុលបង្ហាញ​ជា​យុទ្ធសាស្ត្រ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ សហគមន៍​តំបន់ការពារធម្មជាតិ ឱ្យ​ក្លាយទៅជា​ម្ចាស់​ នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន ផ្សារ​ភ្ជាប់​នឹង​ការ​ការពារ ​និង​អភិរក្ស​ធនធានធម្មជាតិ​ ប្រកបដោយ​ចីរភាព​ ។

គោរព​តាម​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្រសួងបរិស្ថាន​កម្ពុជា កំពុង​ជំរុញ​យ៉ាង​សកម្ម​លើ​ការ​អភិវឌ្ឍ «​គោលដៅ​លំហែ​បៃតង​» នៅ​តាម​តំបន់ការពារធម្មជាតិ​ ។

ការ​បង្កើត​គោលដៅ​លំហែ​បៃតង​នេះ ធ្វើ​ឡើង​ស្រប​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨ ផ្តោត​លើ​មុំ​យុទ្ធសាស្ត្រ​ទាំង​បី​គឺ «​ស្អាត ភាព​បៃតង និង​ចីរភាព​» ក្នុង​គោលបំណង​កែប្រែ​ជីវភាព​ប្រជា​សហគមន៍​ឱ្យ​មាន «​ការងារ​បៃតង​» និង​ចំណូល​ប្រកបដោយ​ចីរភាព ជំនួស​ឱ្យ​ការ​ចូល​ព្រៃ​កាប់​ឈើ ឬ​បរបាញ់​សត្វ​ ។

សូម​បញ្ជាក់​ថា ក្រសួងបរិស្ថាន​បាន​រៀបចំ​គោលដៅ​លំហែ​បៃតង​រួច​ជា​ស្រេច​នូវ ២ ទីតាំង និង​មាន​ផែនការ​ដំឡើង​ទៅ​ជា «​របៀង​លំហែ​បៃតង​» ផ្សារ​ភ្ជាប់​គ្នា​ក្នុង​ខេត្ត​ដែល​មាន​សក្តានុពល​។ ក្នុង​ពេល​កន្លង​មក ក្រសួង​បាន​អនុវត្ត ស្ថិត​នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​កុសុមៈ «​គិរី​រម្យ​» (​ខេត្តកំពង់ស្ពឺ​) និង​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​នរោត្តម «​ភ្នំ​គូលែន​» (​ខេត្តសៀមរាប​) ហើយ​បន្ទាប់​មក បាន​ផែន​ពង្រីក និង​ត​ភ្ជាប់​បន្ថែម តំបន់​សក្តានុពល​ផ្សេង​ទៀត ដូច​ជា ភ្នំ​ខ្នង​ផ្សារ និង​តំបន់ ទេ​ទឹក​ពុះ (​ខេត្តកំពង់ស្ពឺ​)​ ។

នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៦ ថ្មី​ៗ​កន្លង​មកនេះ ក្រសួង​ចំនួន​៣ រួម​មាន ក្រសួងបរិស្ថាន ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួងទេសចរណ៍ បាន​បើក​កិច្ចប្រជុំ​រួម​គ្នា ដើម្បី​រៀបចំ​អភិវឌ្ឍន៍​តំបន់ការពារធម្មជាតិ​ជី​ផាត (​ខេត្តកោះកុង​) ឱ្យទៅ​ជា «​គោលដៅ​លំហែ​បៃតង​» គំរូ ថែម​ទៀត ​៕