ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ល្បិចងាយៗ! ​ធ្វើបែបនេះ អាចជួយឱ្យចេក​ស្រស់បានយូរ​

1 ខែ មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ចេកជាផ្លែឈើដែលទុំលឿន ជាពិសេសនៅពេលអាកាសធាតុក្តៅ។ បន្ទាប់ពីទុំខ្លាំង សំបកចេកអាចប្រែជាខ្មៅយ៉ាងឆាប់រហ័ស ហើយសាច់ក៏ចាប់ផ្តើមបាត់បង់រសជាតិ និងភាពល្អក្នុងរយៈពេលខ្លី។

វិធីងាយៗមួយដែលអាចជួយបន្ថយល្បឿនការទុំ គឺ យកក្រដាសអាលុយមីញ៉ូមរុំជុំវិញកន្ទុយចេក ឱ្យជិត។ អាចរុំកន្ទុយនៃចង្កោមទាំងមូល ឬបំបែកចេកជាផ្លែៗ ហើយរុំកន្ទុយនីមួយៗដោយឡែកពីគ្នា។

មូលហេតុគឺ ចេកបញ្ចេញឧស្ម័នធម្មជាតិមួយឈ្មោះ អេទីឡែន​ ដែលជំរុញដំណើរការទុំ។ ការរុំកន្ទុយអាចជួយកាត់បន្ថយការរីករាលដាលនៃឧស្ម័ននេះ និងអាចធ្វើឱ្យចេកទុំយឺតជាងមុន។

ក្រៅពីនេះ គួររក្សាចេកនៅសីតុណ្ហភាពបន្ទប់ និងជៀសវាងពន្លឺព្រះអាទិត្យផ្ទាល់។ គួរដាក់ចេកឱ្យឆ្ងាយពីផ្លែឈើមួយចំនួន ដូចជា ផ្លែប៉ោម និងផ្លែប័រ ព្រោះផ្លែឈើទាំងនេះក៏អាចបញ្ចេញអេទីឡែន ដែលជំរុញឱ្យចេកទុំលឿន។

ការព្យួរចេកលើ ទំពក់ព្យួរចេក ក៏អាចជាជម្រើសមួយ ព្រោះវាជួយកាត់បន្ថយការប៉ះផ្ទាល់ជាមួយតុ និងការជាំ ដែលអាចធ្វើឱ្យចេកខូចលឿន៕
​