ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ ​UNICEF​ ថា អត្រា​បោះបង់​ការ​សិក្សា​នៅ​កម្ពុជា​នៅ​តែ​ខ្ពស់

1 ខែ មុន
  • ភ្នំពេញ

អង្គការ​យូ​នី​សី​ហ្វ UNICEF បាន​បញ្ជាក់​​តាម​រយៈ​សារ​នៅ​លើ​បណ្តាញ​សង្គម​ កាលពី​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៦​ ថា អត្រា​បោះ​ប​ង់​ការ​សិក្សា​របស់​សិស្សានុសិស្ស​នៅ​កម្ពុជា​នៅ​តែ​ខ្ពស់ ។

ប្រភព​ដដែល​បាន​លើក​ឡើង​​ថា អត្រា​បោះបង​ការ​សិក្សា​ គឺ​ច្រើន​កើត​មាននៅ​កម្រិត​អនុ​វិទ្យាល័យ ។ ប្រភព​ដដែល​បាន​អះអាង​ថា «​សិស្សានុសិស្ស​ប្រមាណ​១៥​ភាគរយ បាន​បោះបង់​ការ​សិក្សា​នៅ​ត្រឹម​កម្រិត​អនុ​វិទ្យាល័យ​ក្នុង​ឆ្នាំ​២០២៥» ។

ប្រភព​ដដែល​បាន​បន្ត​ថា ចំពោះ​ក្មេង​ស្រី ការ​រៀប​អាពាហ៍ពិពាហ៍​ទាំង​វ័យក្មេង និង​ការ​រំពឹង​ទុក​របស់​សង្គម​លើ​តួនាទី​យេ​ន​ឌ័​រ តែងតែ​ជា​ឧបសគ្គ​រារាំង​ដំណើរការ​សិក្សា​របស់​ពួក​គេ​ ។

រីឯ​ក្មេង​ប្រុស​វិញ កត្តា​ជីវភាព និង​សម្ពាធ​ក្នុង​ការ​ស្វែងរក​ប្រាក់​ចំណូល​បាន​បង្ខំ​ឱ្យ​ពួក​គេ​ចាក​ចេញពី​សាលារៀន​ ដើម្បី​ទៅ​រក​ការងារ ។