ក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា ទោះមិនមានព្យុះ ប៉ុន្តែសម្ពាធដែលកើតមាននៅលើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង ពិតជាមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។

ប្រភពដដែលបានអះអាងថា នៅក្នុងស្ថានភាពនេះកម្ពុជា ពីថ្ងៃទី៩ ដល់១១ ខែកញ្ញា ឆ្នាំ២០២៦ អាចមានបាតុភូតទឹកភ្លៀង ខ្យល់កន្ត្រាក់ និងបាតុភូតផ្គររន្ទះ ពី៤០ ទៅ៧០ភាគរយ។
ប្រភពដដែលបានអះអាងថា តំបន់ខ្ពង់រាបអាចមានបាតុភូតទឹកភ្លៀង ខ្យល់កន្ត្រាក់ និងបាតុភូតផ្គររន្ទះ៧០ភាគរយ តំបន់ទំនាបកណ្តាល៦០ភាគរយ ហើយមាត់សមុទ្រប្រហែល៤០ ភាគរយ។

នៅពេលនេះ កម្ពុជាស្ថិតនៅក្រោមឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ ដែលក្តៅខ្លាំង ខ្សត់ទឹកភ្លៀង ប៉ុន្តែទោះជាយ៉ាងណា តំណក់ទឹកភ្លៀងនៅកម្ពុជាមិនទាន់ខ្សត់ខ្លាំងទេ គឺមានជាហូរហែរគ្រាន់តែរបាយទឹកភ្លៀង ដែលបង្អុរមកមិនស្មើគ្នានាំឲ្យកន្លែងខ្លះលិច កន្លែងរាំងស្ងួត ៕
ចែករំលែកព័តមាននេះ