កម្ពុជាបញ្ជូនកងវិស្វកម្មមួកខៀវ១៨៤នាក់ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្ពុជាបានបញ្ជូនកងវិស្វកម្មមួកខៀវទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាលចំនួន១៨៤នាក់ ។ នេះបើតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ។

ប្រភពបានលើកឡើងថា ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៨៦ ចំនួន១៨៤នាក់ ក្នុងនោះ យោធិនជានារីចំនួន១៧នាក់ និងជូនដំណើរកងអនុសេនាធំវិស្វកម្មវិស្វកម្មពហុជំនាញលេខ៨៦៤ចំនួន១៨៤នាក់ ដែលមានយោធិននារីប្រមាណ៣០នាក់ ដែលនិងចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាអាកាសយានដ្ឋានអន្តរជាតិតេជោ ៕








ចែករំលែកព័តមាននេះ