វត្តមាននឹកស្មានមិនដល់ ! សម្ដេចធិបតី ហ៊ុន ម៉ាណែត និងគ្រួសារបង្ហាញខ្លួនយ៉ាងសាមញ្ញ ធ្វើឱ្យយុវជនភ្ញាក់ផ្អើលពេញផ្លូវថ្មើរជើង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាយវិការដ៏សាមញ្ញ និងរួសរាយរបស់សម្តេចធិបតី និងក្រុមគ្រួសារ ឆក់យកបេះដូងមហាជន និងយុវជននៅផ្លូវដើរចតុមុខ ។ នេះបើយោងតាមផេក រដ្ឋបាលខណ្ឌដូនពេញ បានប្រកាសនាយប់ថ្ងៃទី៦ ខែកញ្ញានេះ ។

ទិដ្ឋភាពនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្នុងសប្តាហ៍ទី៨៤នេះ មានវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ជាពិសេស យុវជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំគ្នាសម្រុកសុំថតរូបជាមួយសម្តេច ដោយទឹកមុខរីករាយ។

រដ្ឋបាលខណ្ឌដូនពេញ បានបន្តថា ការចុះពិនិត្យ និងដើរកម្សាន្តនៅទីសាធារណៈបែបនេះ បានបង្ហាញពីភាព ស្និទ្ធស្នាល និងការយកចិត្តទុកដាក់របស់សម្តេចធិបតី ចំពោះជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការប្រកបរបររបស់អាជីវករផងដែរ ។ ជាមួយទឹកមុខញញឹមរាក់ទាក់របស់សម្តេចធិបតី បានធ្វើឲ្យបរិយាកាសនៅ ផ្សាររាត្រីកាន់តែមានភាពរស់រវើក និងកក់ក្តៅ ៕





ចែករំលែកព័តមាននេះ