ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​យុទ្ធ​ជន​ជិត២០គ្រួសារ ​បានទទួល​​ផ្ទះ​​ដែល​ជា​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ អតីតយុទ្ធ​ជន​ចំនួន​១៧​គ្រួសារ​ ទទួល​បាន​ផ្ទះ​​ដែល​ជា​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៦ ​នៅ​មណ្ឌល​តេ​ជោ​សន្តិភាព​កា​រ៉េ​ពីរ ស្ថិត​ភូមិប៉ោយចារ ​ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក​ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​​​ បាន​ឱ្យដឹងថា ​អតីតយុទ្ធ​ចំនួន​១៧​គ្រួ​សារបាន​ចាប់ឆ្នោត​ទទួល​ផ្ទះក្នុង​១​គ្រួសារ​១​ខ្នង ដែល​ជា​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធ​ជន​ និង​និវត្តន៍​ជន​កម្ពុជា ​និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា ដែល​ជា​និច្ចកាល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធ​ជន​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ ជា​ការ​សម្តែង​ដឹងគុណ​ចំពោះ​វីរៈភាព​របស់​អតីតយុទ្ធ​ជន​កម្ពុជា ដែល​ជា​វី​រៈ​ដ៍​ឆ្នើម​បាន​លះ​បង់​សាច់​ស្រស់​ឈាម​ស្រស់​ការពារ​មាតុភូមិ​កម្ពុជា​អស់ពី​កម្លាំងកាយ​ចិត្ត​ ដើម្បី​ទឹកដី​សន្តិភាព​មាតុភូមិ​កម្ពុជា ដែលធ្វើ​ឱ្យ​​ខ្លះ​បាន​ធ្លាក់ខ្លួន​ពិការ និង​បាត់បង់​សមាជិកគ្រួសារ​។

ឯកឧត្តម អ៊ុំ រាត្រី បាន​បញ្ជាក់​ថា​ ​ជា​ការ​តបស្នង​សងគុណ​ចំពោះ​វី​រៈ​កងទ័ព​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ឧបត្ថម្ភ​គ្រួសារ​អតីតយុទ្ធ​ជន​ក្នុង​១​គ្រួសារ​ ទទួល​បាន​ដី​លំនៅ​ដ្ឋា​ន​ និង​ផ្ទះ​​រស់នៅ​ដោយ​សុខ​សន្ត​ ៕