សម្តេចព្រះឧត្តមវង្សា គូ សុភាព សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក បានមានថេរដីកាថា វ័យដែលមនុស្សពិបាកប្រដៅ គឺរង្វង់ចន្លោះពី១៣ ទៅ១៧ឆ្នាំ ។
ចែករំលែកនៅលើបណ្តាញសង្គម សម្តេចព្រះឧត្តមវង្សា គូ សុភាព បានមានថេរដីការថា វ័យនេះ គឺជាវ័យពិបាកនិយាយមែនទែន។

សម្តេចព្រះឧត្តមវង្សា គូ សុភាព បានមានថេរដីកាបន្តថា ឪពុកម្តាយគួរប្រុងប្រយ័ត្ន ហើយរិះគិតបណ្តុះស្មារតីឲ្យកូនរបស់អ្នកធ្វើយ៉ាងណា ដើម្បីបណ្តុះ និងដុះខាត់សីលធម៌នៅក្នុងគ្រួសារបន្ថែម ។
សម្តេចព្រះឧត្តមវង្សា គូ សុភាព បានមានថេរដីកាថា សាលាមិនអាចបណ្តុះតម្លៃសីលធម៌ ចរិយាធម៌បានទេ ឪពុកម្តាយគួរឆ្លៀតឱកាសពន្យល់កូនៗ ហើយគួរតែផ្តល់ឱវាទ និងរិះគិតឲ្យកូនៗរៀនស្វែងយល់ពីគុណធម៌ ធម៌ និងឥរិយាបទ។
សម្តេចព្រះឧត្តមវង្សា គូ សុភាព បានមានបថេរដីកាបន្តថា ប្រសិនកូនយល់ពីគុណឪពុកម្តាយ ដឹងពីការលំបាកនិងការលះបង់ ក៏ដូចជា យល់ពីគុណទោសបាបបុណ្យ វាពិតជាមានតម្លៃដ៏វិសេស សម្រាប់យុវវ័យ ។
ចែករំលែកព័តមាននេះ