ប៊ូកូរ៉េស ៖ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា ច័ន្ទបរិបូណ៌ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសរ៉ូម៉ានី បានអញ្ជើញថ្វាយសារតាំងជូន ឯកឧត្តម Nicușor Dan ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី នៅក្នុងពិធីផ្លូវការមួយដែលបានរៀបចំឡើងនៅវិមានប្រធានាធិបតី នាទីក្រុងប៊ូកូរ៉េស ។
ការជូនសារតាំងនាពេលនេះ សញ្ញាចាប់ផ្តើមជាផ្លូវការ នៃបេសកកម្មការទូតរបស់ ឯកឧត្តម ជា ច័ន្ទបរិបូណ៌ ក្នុងនាមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ប្រចាំប្រទេសរ៉ូម៉ានី។ ក្នុងឱកាសនោះ ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងជិតស្និទ្ធបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ ៕







ចែករំលែកព័តមាននេះ