ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេដ​ភីត និង​អេន​ចេលីណា​ជោលី និង​កូន​ទាំង​៦​នាក់នៅ​ទីក្រុង​ញូវ​អ័រឡេន

15 ឆ្នាំ មុន

ក្នុង​​សបា្តហ៍​​នេះ​ក្រុម​គ្រួសារ​​លោក​ប្រេដ​​ភីត  និង​​នាង​អេន​​ចេ​លី​ណា ជោលី ​ព្រម​​ព្រៀង​​គ្នា​​ទៅ​​ដើរ​​លេង​​នៅ​ក្នុង​​ទី​​ក្រុង​ញូវ​​អ័រ​ឡេន ។ លោក​​ប្រេដ​​ភីត​នឹង​​ចាប់​​ផ្តើម​​ថត​​ខ្សែ​ភាព​យន្ត​​​ថ្មី​មួយ​​ក្នុង​​ពេល​ឆាប់ៗ​​​ដែល​​មាន​​ចំណង​​ជើង​​ថា  Cogan’s Trade in NOLA ។
ពួក​គេ​​បាន​ធ្វើ​ដំណើរ​​ទៅ​​ដល់​រ​​ដ្ឋ​​ល្វី​សាណា ​កាល​ពី​ថ្ងៃសុក្រ តាម​​យន្ត​ហោះ​​ឯក​ជន​​របស់​គេ ​ហើយ​​ត្រូវ​​គេ​​ឃើញ​​នៅ​​ជា​មួយ​គ្នា​​ពេញ​​មួយ​​សបា្តហ៍ ។ ពួក​គេ​​បាន​​ចូល​ហាង​​កែង​​ផ្លូវ​​ក្បែរ​​​ផ្ទះ​​​​ខ្លួន ក្នុងទី​ក្រុង​ញូវ​អ័រ​ឡេន​​​ជាមួយ​​នឹង​​កូន​​របស់​​​ពួក​​គេ​​ទាំង​​អស់ ។​ ពេល​នេះ លោក​ប្រេដភីត ​និង​នាង​​អេន​​ចេលីណា ជោលី ព្រម​​ទាំង​​​ក្រុម គ្រួសារ​​​បាន​នៅ​ជុំគ្នា​ដែល​​ឱកាស​​ល្អ​សម្រាប់​​​ពួក​​គេ​​​​ធ្វើ​ការ​​លំហែ​​បាន​បន្តិច​​ដែរ ជាពិសេស​​​ចាប់​​តាំង​ពី​នាង​​​ជោលី ​ទើប​​តែ​​បញ្ចប់​​ការ​ធ្វើ​​ដំណើរ​​ជុំវិញ​ពិភព​លោក​​នៅ​ប្រទេស​​អាហ្វ​ហ្គានី​​ស្ថាន ។
តែ​ការ​សម្រាក​លំហែ​​របស់​គ្រួសារ​តារា​មាន​កូន​​ចិញ្ចឹម​​ច្រើន​មួយ​នេះ​ក៏​មិន​អាច​នៅបែបនេះ​​យូរ​ដែរ ដោយ​សារ​នាង​អេន​ចេលីណា ជោលី ​​ត្រូវ​​ផ្សព្វ​ផ្សាយ​​ខ្សែភាពយន្ត​ថ្មី​របស់នាង ។