ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-​បារាំង ​ចុះហត្ថលេខា​លើអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ដើម្បី​សហការ​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​បារាំង លើក​ទី​៣

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងពាណិជ្ជកម្ម​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សភាពាណិជ្ជកម្ម ​និងឧស្សាហកម្ម​បារាំង​ប្រចាំ​កម្ពុជា (​ហៅ​កាត់​ថា CCIFC) បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ដើម្បី​សហការ​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-បារាំង លើក​ទី​៣ ដែល​គ្រោង​នឹង​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ​ ។

ពិធី​ចុះហត្ថលេខា​លើ MOU​ នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៦ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ នៃ​ក្រសួងពាណិជ្ជកម្ម និង CCIFC​។
ឯកឧត្តម ទិ​ត សី​ច័ន្ទ​លី អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ និង​ជំរុញ​ពាណិជ្ជកម្ម និងលោក Julien Bert អនុប្រធាន CCIFC បាន​ចុះហត្ថលេខា​លើ MOU ដែល​កំណត់​ពី​តួនាទី និង​ទំនួលខុស​ត្រូវ​របស់​ភាគី​ទាំង​ពីរ ក្នុង​ការ​រៀបចំ​វេទិកា​ធុរកិច្ច ដោយ​រាប់​បញ្ចូល​ទាំង​ការ​សម្របសម្រួល ការ​ចូលរួម របស់​ធុរជន និង​ការ​រៀបចំ​កម្មវិធី ​។

វេទិកា​ធុរកិច្ច​កម្ពុជា​-​បារាំង ដើរតួ​ជា​វេទិកា​ដ៏​សំខាន់​ក្នុង​ការ​បន្ត​ពង្រឹង​ទំ​នាក់​ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និងបារាំង លើកកម្ពស់​ដៃគូ​យុទ្ធសាស្ត្រ និង​ផ្តល់​នូវ​ការ​ព្យាករណ៍​លក្ខណៈ​ពិសេស សម្រាប់​ក្រុមហ៊ុន សហគ្រាស និង​វិនិយោគិន ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា និង​ក្នុង​វិសាលភាព​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ ។

ព្រឹត្តិការណ៍​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ២ថ្ងៃ​។ សម្រាប់​ថ្ងៃ​ទី​មួយ ដែល​ជា​ពិធី​បើក​វេទិកា​ធុរកិច្ច លើកទី​៣ នឹង​ប្រព្រឹត្ត ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសាធារណរដ្ឋ​បារាំង អម​ដោយ​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ទាំងពីរ​ផង​ដែរ​។ កម្មវិធី​នេះ​នឹង​រំពឹង​ទុក​ថា ​មានវត្តមាន​របស់​ថ្នាក់ដឹកនាំ​ធុរកិច្ច វិ​និយោគិន​កម្ពុជា​-​បារាំង ក៏​ដូច​ជា​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ប្រមាណ ៤០០នាក់ ​។

ចំណែក​ថ្ងៃ​ទី​ពីរ ​នៃ​វេទិកា​នេះ នឹង​ផ្តោត​សំខាន់​លើ​ការ​ភ្ជាប់​ទំនាក់ទំនង​ធុរកិច្ច​និង​ធុរកិច្ច (B2B), កិច្ច ពិភាក្សា​តាម​វិស័យ​, កាលានុវត្តភាព​វិនិយោគ​, និង​ការ​បង្កើត​បណ្តាញ​ទំនាក់ទំនង សម្រាប់​ក្រុមហ៊ុន​កមក​កម្ម​ជ សហប្រតិបត្តិការ​នាង​យល់​ពី​ភាព​ជា​ដៃគូ​, ការ​ផ្លាស់​ប្តូរ​ជំនាញ និង​កា សហប្រតិបត្តិការ​។

វេទិកា​ឆ្នាំ​២០២៦​នេះ នឹង​ផ្តោត​សំខាន់​លើ​កាលានុវត្តភាព​ធុរកិច្ច​ជាក់ស្តែង​និង​ការ​ផ្លាស់​ប្តូរ​យោបល់​កម្រិត​ខ្ពស់ រួម​ទាំង​ជំនួប​ផ្គូរ​ផ្គង​ធុរកិច្ច (B2B) សក្តានុពល​រវាង​ក្រុមហ៊ុន​បារាំង ជាមួយ​ដៃ គូ​កម្ពុជា ដោយ​ផ្អែក​លើ​តម្រូវការ និង​ផល​ប្រ​យោ ជន៍​ធុរកិច្ច​ជាក់ស្តែង​។ បន្ថែម​ពី​នេះ សិក្ខាសាលា​កម្រិត ក្រសួង និង​ជំនួប​រវាង​ធុរជន​និង​រដ្ឋាភិបាល (B2G) នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នានា​ជួប​ពិភាក្សា​ដោយ​ផ្ទាល់ ជាមួយ​តំណាង​ស្ថាប័ន​រដ្ឋាភិបាល និង​អាជ្ញាធរ​កម្ពុជា លើ​បញ្ហា​បទ​ប្បញ្ញត្តិ ឱកាស​វិនិយោគ និង​ការ​អភិវឌ្ឍ វិស័យ​ផ្សេង​ៗ​។ ទន្ទឹម​នឹង​នេះ កិច្ច​ពិភាក្សា​តុមូល​តាម​វិស័យ​នីមួយ​ៗ នឹង​ប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​ធុរកិច្ច អ្នក​ជំនា ញ និង​តំណាង​រដ្ឋាភិបាល​កម្ពុជា និង​បារាំង ដើម្បី​ស្វែងរក​វិស័យ​យុទ្ធសាស្ត្រ និង​កាលានុវត្តភាព សម្រាប់​កិច្ច​សហ​ប្រ តិ​ប​ត្តិ​ការ​ទ្វេភាគី​។

ក្រសួងពាណិជ្ជកម្ម និង​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​នូវ​ប្តេជ្ញា​ចិត្ត រួម​គ្នា​ក្នុង​ការ​សម្រប​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម លើកកម្ពស់​ការ​វិនិយោគ​ប្រកបដោយ​ចីរភាព និង​ពង្រីក កាលានុវត្តភាព​សម្រាប់​បណ្តា​ក្រុមហ៊ុន​ដែល​មាន​វត្ត មាន​ក្នុង​ទីផ្សារ​នៃ​ប្រទេស​ទាំង​ពីរ និង​លើស​ពី​នោះ​ផង​ដែរ​ ៕