ទីក្រុងឡុងដ៍៖ សហភាពអឺរ៉ុប (EU) បានព្រមានថា គម្រោងតាំងទីលំនៅ E1 របស់អ៊ីស្រាអែល នៅតំបន់ West Bank នឹងធ្វើឱ្យបាត់បង់ឱកាសសម្រាប់ការសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
ប្រធានគោលនយោបាយការបរទេសរបស់ EU លោកស្រី Kaja Kallas បាននិយាយថា គម្រោង E1 នឹងបង្កើតការបែងចែកតំបន់ West Bank និងធ្វើឱ្យកាន់តែពិបាកក្នុងការសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ។ លោកស្រីក៏បានព្រមានពីការកើនឡើងនៃអំពើហិង្សារបស់អ្នកតាំងទីលំនៅអ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។
លោកស្រី Kallas បានបញ្ជាក់ថា EU នឹងបន្តគាំទ្រផែនការសន្តិភាពសម្រាប់តំបន់ Gaza និងធ្វើការជាមួយដៃគូ ដើម្បីជំរុញដំណោះស្រាយរដ្ឋពីរ។ ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេស EU នៅប្រទេសអៀរឡង់។
កាលពីខែសីហា អ៊ីស្រាអែលបានបន្តជំរុញគម្រោងតាំងទីលំនៅ E1 ដោយចេញដេញថ្លៃសាងសង់លំនៅឋានចំនួន ១,២៣៤ យូនីត ជាផ្នែកមួយនៃផែនការធំដែលគ្រោងសាងសង់សរុប ៣,៤០១ យូនីត នៅតំបន់ E1 ភាគខាងកើតក្រុងហ្សេរុយសាឡឹម៕
ចែករំលែកព័តមាននេះ