ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ឌុ​ប​ឆ្នាំ​នេះ!​ ខេត្តកំពង់ចាម មាន​សិស្ស​ប្រឡង​​ជាប់​និទ្ទេស A ចំនួន​ ១០០​នាក់​ ថយ​ចុះ​ជាង​ឆ្នាំមុន

4 ថ្ងៃ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ការ​ទន្ទឹងរង់ចាំ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឬ​បាក់​ឌុ​ប​បាន​ធ្វើ​ឲ្យ​សិស្ស​មើល​ឈ្មោះ​នៅ​មណ្ឌល​ប្រលង​ក្នុង​វិទ្យាល័យ​ព្រះ​សីហ​នុ​និង​សាលា​ភូមិភាគ​រុ​កោសល្យ​ខេត្ត​ក្នុង​ក្រុង​កំពង់ចាម បាន​រីករាយ​ដោយ​ទឹកមុខ​ញញឹម​ស្រស់​។ តែ​លទ្ធផល​ដែល​សិស្ស​ជាប់​និទ្ទេស​A មាន​ចំនួន​១០០​នាក់​គឺ​ថយ​ចុះ​ចំនួន​៤១​នាក់ បើ​ប្រៀបធៀប​ឆ្នាំ​កន្លង​ទៅ​។

បើ​តាម​យុវ​សិស្ស កុ​ល ម៉េ​ង​តុង រៀន​ថ្នាក់​ទី​១២”B” នៅ​វិទ្យាល័យ​តេ​ជោ​ធិ​បតី​របស់​ខ្នុរ​ស្រុក​ចំការលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​: រូបគេ​ហ្នឹង​មិត្ត​រួម​ថ្នាក់​ជា​ច្រើន​អ្នក​ទៀត​បាន​ជិះ​ម៉ូតូ​ចេញដំណើរ​ពី​ផ្ទះ​របស់​ខ្លួន​មក​មើល​លទ្ធផល​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះ​សីហ​នុ​ក្រុង​កំពង់ចាម​នា​ព្រឹក​ថ្ងៃ​ទី​២​ខែកញ្ញា​ឆ្នាំ​២០២៦ ដំបូង​នៅ​ក្នុង​ចិត្ត​នឹក​ស្មាន​ខ្លួនឯង​មិន​ប្រឡង​ជាប់​នោះ​ទេ​។​ដោយសារ​សរសេរ​អក្សរ​មិនសូវ​ស្អាតតែ​លទ្ធផល​ចេញ​មក​គឺ​បាន​ជាប់​និទ្ទេស «D» ហើយ​មិត្តភក្តិ​ដែល​រួម​ដំណើរ​មក​ជាមួយ​ក៏​ប្រឡង​ជាប់​ដែរ​។

យុវៈ​សិស្ស​រូប​នេះ​បាន​ប្រាប់​បន្ត​ហើយ​ដឹង​ទៀត​ថា ក្រោយ​ពី​ឃើញ​លទ្ធផល​ជាប់​បែប​នេះ​បាន​ទូរ​សព្ទ​ប្រាប់​ដល់​ឪពុក​ម្ដាយ​របស់​ខ្លួន​នៅ​ឯ​ផ្ទះ​។​ដោយ​គ្រាន់តែ​លឺដំណឹង​កូន​ជាប់​ពួក​គាត់​ល្អ​សប្បាយ​បិទ​មាត់​មិន​ជិត​។ ក្នុង​ពេល​ខាង​មុខ​រូបគេ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​ការ​សិក្សា​នៅ​ថ្នាក់ឧត្តម​សិក្សា​ដោយ​ជ្រើសរើស​រៀន​ផ្នែក​ឌី​សាញ ព្រោះថា​សិស្ស​ច្បង​របស់​គេ​រៀន​ជំនាញ​មួយ​នេះ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ធ្វើ​ឲ្យ​ជីវភាព​មាន​ភាពល្អ​ប្រសើរ ។​ក្រោយ​ពី​រៀន​ចប់​និង​វិល​ត្រឡប់​មក​ស្រុក​កំណើត​របស់​ខ្លួន​វិញ​ដើម្បី​យកចំណេះ​ដឹង​ដែល​រៀន​មក​បើក​របរ​ចិញ្ចឹមជីវិត​។

លោក​លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​សិស្ស​ដែល​បាន​មក​ប្រឡង​បាក់​ឌុ​ប​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០​សីហា​ឆ្នាំ​២០២៦​មាន​ចំនួន ៩៤៨៥​នាក់ ដល់​ពេល​លទ្ធផល​ប្រឡង​ជាប់​មាន​ចំនួន​៨១០២​នាក់
ក្នុង​នោះ​ស្រី​៥០៥៧​នាក់ ជាប់​និទ្ទេស A មាន​ចំនួន​១០០​នាក់ និទ្ទេស​B ចំនួន​៤៩៨​នាក់ និទ្ទេស​C ចំនួន​១៤៦៩ នាក់​។ បើ​គិត​ជា​ភាគរយ​ឆ្នាំ​២០២៦ នេះ​ជាប់​រហូត​ដល់​៨៥,៤២% ប្រៀបធៀប​និង​ឆ្នាំ ២០២៥​កន្លង​ទៅ​និទ្ទេស​A មាន​ចំនួន ១៤១​នាក់ ។ ចំនួន​សិស្ស​ដែល​បាន​ប្រឡង​ជាប់​ច្រើន​បែប​នេះ​ដោយសារ​ម្នាក់​ៗ​ខិតខំ​រៀនសូត្រ លោកគ្រូ​អ្នកគ្រូ​យកចិត្តទុកដាក់​បង្រៀន​ដល់​សិស្ស​របស់​ខ្លួន​ទៅ​តាម​មុខ​ជំនាញ​វិជ្ជាជីវៈ​នីមួយ​ៗ មួយ​ចំណុច​ទៀត​ដោយ​មានការ​យកចិត្តទុកដាក់​ពី​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ដោយ​បាន​ជំរុញ​ដល់​លោកគ្រូ​អ្នកគ្រូ​ធ្វើ​យ៉ាងណា​ខិតខំ​ប្រឹងប្រែង ដើម្បី​ឲ្យ​សន្ទុះ​សិស្ស​បាន​ប្រឡង​ជាប់​ឱ្យ​បាន​ច្រើន​ ៕​