ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​វរៈសេនីយ៍ទោ រ៉ែ​ន សុ​ភ័​ក្រ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ផ្អាកការងារ​បណ្តោះ​អាសន្ន​ ក្រោយ​យក​រថយន្ត​ ១​គ្រឿង​ពាក់ព័ន្ធ​បទល្មើស​អន​ឡាញ​ស្គេ​ម​ទៅ​ជិះផ្ទាល់ខ្លួន​

4 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​លោក​វរៈសេនីយ៍ទោ រ៉ែ​ន សុ​ភ័​ក្រ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ផ្អាកការងារ​​បណ្តោះ​​អាសន្ន​ ក្រោយ​យក​រថយន្ត​ ១​គ្រឿង​ពាក់ព័ន្ធ​អន​ឡាញ​ស្គេ​ម​ទៅ​ជិះ ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី ​០២ ខែកញ្ញា ឆ្នាំ ​២០២៦ ​។

លោក ទូច សុខៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​លើក​ឡើង​ថា​ ​លោក​វរៈសេនីយ៍ទោ រ៉ែ​ន សុ​ភ័​ក្រ អធិការរង​ផ្នែក​ព្រហ្ម​ទ័​ណ្ឌ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ផ្អាកការងារ​ជា​បណ្តោះ​អាសន្ន តែ​ត្រូវ​បង្ហាញ​មុខ​នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​រាល់​ម៉ោង​ធ្វើការ​ ។ លោក​បាន​បញ្ជាក់​ថា​ ​ក្រសួងមហាផ្ទៃ​ផ្អាក​ការងារ​​បណ្តោះ​​អាសន្ន​លោក​វរៈសេនីយ៍ទោ រ៉ែ​ន សុ​ភ័​ក្រ គឺ​ពាក់ព័ន្ធ​យក​រថយន្ត​ ១​គ្រឿង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អន​ឡាញ​ស្គេ​ម​ដែល​បង្ក្រាប​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត យក​ទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ដោយ​ខុសច្បាប់​ ។

លោក ទូច សុខៈ បាន​បញ្ជាក់​ថា​ ​ការ​ផ្អាកការងារ​លោក​វរៈសេនីយ៍ទោ រ៉ែ​ន សុ​ភ័​ក្រ ត្រូវ​បាន​ធ្វើ​ឡើងជា​បណ្តោះ​​អាសន្ន​ ខណៈ​ស្ថា​ប័ន​ជំនាញ ​និង​ពាក់ព័ន្ធ​កំពុង​ស្រាវជ្រាវ​ និង​ពិនិត្យ​និង​អនុវត្ត​តាម​នីតិវិធី​របស់​កងកម្លាំង​ដែល​បាន​ប្រព្រឹត្ត​ ។

គួរ​រំលឹក​ថា​ លោក​វរៈសេនីយ៍ទោ រ៉ែ​ន សុ​ភ័​ក្រ អធិការរង​ទទួល​ផ្នែក​ព្រហ្ម​ទ័​ណ្ឌ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​យក​រថយន្ត​ ១​គ្រឿង​ ដែល​បង្ក្រាប​អន​ឡាញ​ស្គេ​ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​តរបស់​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ទៅ​អោយ​កូនស្រី​ជិះនៅ​រាជធានី​ភ្នំពេញ​ ក្រោយ​ព័ត៌មាន ​និង​បណ្តាញ​សង្គម​បាន​ផ្សព្វផ្សាយ​ លោក​បាន​យក​រថយន្ត​ ១​គ្រឿង​ទៅ​ប្រគល់​ជូន​គណៈកម្មការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អន​ឡាញ​ស្គេ​ម​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​យក​ម៉ូតូ​ ៧​គ្រឿង​ដែល​យក​ទុក​នៅ​និង​ផ្ទះ​ត្រូវ​បាន​យក​មក​ប្រគល់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

ព័ត៌មានបន្តមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​