ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បួ.ង​នារីម្នាក់​ចូលផ្ទះសំណាក់ថានឹងឱ្យ ១០០ដុល្លារ តែបែរ​​ជា​យកលុយ ២៣ម៉ឺនរៀល និងគំរា.មសម្លា.ប់​នាង រួចគេចខ្លួនបាត់​

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​បាន​បុរស​ម្នាក់​និយាយ​លួងលោម​ត្រូវរ៉ូវ​គ្នា​ចូល​ផ្ទះសំណាក់ ស្រាប់តែ​បុរស​រូប​នោះ យក​លុយ​២៣​ម៉ឺន​រៀល ហើយ​ថែម​ទាំង​គំរាម រួច​គេចខ្លួន​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង ១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២​ខែកញ្ញា​ឆ្នាំ​២០២៦ នៅ​ចំនុច​ដី​ឡូត៍​មួយ​កន្លែង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ តែ​កើតហេតុ​នៅ​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ប្រភព​ពី​នារី​រង​គ្រោះ​បានអោយ​ដឹង​ថា រូប​គាត់​បាន​ស្គាល់​បុរស​ជនសង្ស័យ នៅ​ម្តុំ​ផ្សារ​ខេម៉​ល ផ្លូវ​វេ​ង​ស្រេង ដោយ​បុរស​រូប​នោះ បាន​បបួល​នាង​អោយទៅ​កំដរ​ផឹកស៊ី មួយ​ភ្លែត​ថា និង​អោយ​លុយ​ចាយ ​ពេល​ផឹកស៊ី​ហើយ បុរស​រូប​នោះ​បាន​និយាយ​លួងលោម​នាង ទៅ​ដេក​នៅផ្ទះ​សំណាក់​មួយ​កន្លែង នៅ​ម្តុំ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ ក្នុង​តម្លៃ​១០០​ដុល្លារ លុយ​នៅ​តាម​ផ្លូវ បុរស​រូប​នោះ​បាន​យក​លុយ​គាត់​អស់​២៣​ម៉ឺន​រៀល មុន​និង​ចូល​ផ្ទះសំណាក់​ផង​ដែរ ។

នារី​រង​គ្រោះ​បានអោយ​ដឹង​ទៀត​ថា លុះ​ពេល​ចេញពីផ្ទះ​សំណាក់​វិញ បុរស​ខាងលើ បាន​ចេញ​មក​មុន​ហើយ​និយាយ​ថា ទៅ​ដក​លុយ​អោយ​រូប​នាង ហើយ​មិនតែប៉ុណ្ណោះ ក៍បាន​និយាយ​គំរាម​ថា កុំ​ឲ្យ​នាង​តាម​មក បើសិនជា​តាម​មក​គេ​និង​បាញ់​សម្លាប់​ទៀត​ផង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ចាំ​មួយសន្ទុះ​បាត់​ទៅ មិនឃើញ​បុរស​រូប​នោះ​យក​លុយ​មក​អោយ ថែម​ទាំង​យក​លុយ​នាង​ចំនួន​២៣​ម៉ឺន​រៀល​ទៅ​បាត់​ទៀត​នោះ ដោយ​រូប​នាង មិនដឹង​ថា​ធ្វើ​យ៉ាងម៉េច ទើប​រាយការណ៍​ពឹងពាក់​អ្នក​សារព័ត៌មាន​អោយ​ជួយ​ផ្សព្វផ្សាយ​ជូនដំណឹង​នេះ​អោយ​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ផង​ដែរ ។

ក្រោយ​កើតហេតុ នារី​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ បាន​នែ​នាំ​អោយទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ចោម​ចៅ​ទី​១ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​បុរស​រូប​នោះ​មក​ទទួលខុសត្រូវ​ផង​ដែរ ៕