ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​ឃា.តកម្មសម្លា.ប់បុរសម្នាក់ ចងភ្ជាប់​ដុំថ្ម​ទម្លាក់​ទឹកស្រះបំបាត់ភស្តុតាង​ ជន​ដៃដល់​សារភាពប្រាប់មូលហេតុ​

1 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់ ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ក្រោយ​រក​ឃើញ​សព​បុរស​ម្នាក់​ត្រូវ​គេ​វាយ​បំបែក លលាដ៍​ក្បាល និង​ចង​ដុំ​ថ្ម​ទម្លាក់​ក្នុង​ស្រះ​ទឹក​។ គួររំលឹកថា ឃា​.​ត​កម្ម​ស​ម្លា​.​ប់​បុរស​ម្នាក់ រួច​ចង​ភ្ជាប់​ដុំ​ថ្ម​ទម្លាក់​ទឹកស្រះ បំបាត់ភស្តុតាង រហូត​ស​.​ព​អណ្តែត ទើប​អ្នក​ភូមិ​ប្រទះ​ឃើញ

យោង​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ កិច្ចការ​ស្រាវជ្រាវ​នេះ​បាន​ចាប់ផ្តើម​ក្រោយ​ពេល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​អណ្តែត​ក្នុង​ស្រះ​ទឹក ស្ថិត​ក្នុង​ចំការ​ស្វាយចន្ទី ភូមិ​មន ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពី​ថ្ងៃ​ទី​១៥ ខែ​សី
ហា ឆ្នាំ​២០២៦​។ ពេល​ចុះ​ពិនិត្យ​កោសល្យវិច័យ សមត្ថកិច្ច​រក​ឃើញ​ស្នាម​របួស​ធ្ងន់ធ្ងរ​លើ​ក្បាល និង​មាន​ខ្សែចង​ភ្ជាប់​ដុំ​ថ្ម​ធំ​ៗ​ពីរ​ជាប់​នឹង​ដងខ្លួន​សព ដែល​បញ្ជាក់​ច្បាស់​ថា​ជា​ចេតនា​ឃាតកម្ម​លាក់បាំង​តម្រុយ​។

ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្តម​សេនី​យ៍​ត្រី វ៉ា សុ​ផា​ន់ ស្នងការ​រង ក្រុមការងារ​ចម្រុះ​បាន​បើក​ការ​ស៊ើបអង្កេត​យ៉ាង​តឹងរ៉ឹង រហូត​ដល់​ល្ងាច​ថ្ងៃ​ទី០១ ខែកញ្ញា ឆ្នាំ​២០២៦ ទើប​សមត្ថកិច្ច​កំណត់​មុខសញ្ញា និង​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ យែ​ម ភ័​ក្រ អាយុ ៣៩​ឆ្នាំ ដែល​ជា​អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន​កើតហេតុផ្ទាល់​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ដៃដល់​បាន​សារភាព​ថា មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​អំពើ​ហិង្សា​សាហាវ​ឃោរឃៅ​នេះ គឺ​ដោយសារ​រូបគេ​ចាប់​បាន​ជន​រង​គ្រោះ​ឈ្មោះ រឹ​ន សា​រ៉ាត់ អាយុ ៤០​ឆ្នាំ កំពុង​លួច​អា​គុយ​ត្រាក់ទ័រ នៅផ្ទះ​ចំការ​របស់​ខ្លួន​។ ភាព​ខឹងសម្បា​បាន​ប្រើ​ដំបង​ឈើ​ជ្រុង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង មុន​នឹង​សម្រេចចិត្ត​យក​ដុំ​ថ្ម​មក​ចង​ទម្លាក់​សព​ចូល​ក្នុង​ស្រះ​ទឹក​ដើម្បី​បំបាត់ដាន​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​៕