សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី កាលពីថ្ងៃទី១ កញ្ញា បានព្រមានប្រាប់ដល់អាកាសចរណ៍ស៊ីវិល និងបណ្ដាដៃគូក្រុងគៀវថា បណ្ដាដ្រូនអ៊ុយក្រែននឹងបង្កគ្រោះថ្នាក់ចំពោះការហោះហើរក្នុងដែនអាកាសរុស្ស៊ី ។ ពេលសួរពីការលើកឡើងនោះរបស់លោកហ្សេឡេនស្គីប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន វាយតម្លៃថា នោះជាសេចក្ដីថ្លែងការណ៍ភេរវកម្មរដ្ឋមួយ និងអះអាងថា នឹងមិនចរចាជាមួយពួកភេរវករឡើយ ។

សង្គ្រាមនៅអ៊ុយក្រែនកើតមានចាប់តាំងពីជាង៤ឆ្នាំមកហើយ ដោយលោកពូទីន និងលោកហ្សេឡេនស្គីបន្តបន្តឹងសំឡេងដាក់គ្នាជាប់ នាំឲ្យក្ដីសង្ឃឹមរកដំណោះស្រាយការទូតបញ្ចប់សង្គ្រាមមានកាន់តែតិចទៅ ។ ក្រុងគៀវរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានបង្កើនការវាយប្រហារ នៅរុស្ស៊ី និងលើបណ្ដាដែនដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ ដោយសំដៅជាពិសេសបណ្ដាឃ្លាំងភស្តុភារ បណ្ដាទីតាំងប្រេងនិងកំពង់ផែ ។
លោកហ្សេឡេនស្គីលើកឡើងថា អ៊ុយក្រែនមិនចង់ឲ្យបាត់បង់អាយុជីវិតជនស៊ីវិលឡើយ ហេតុនេះហើយ បានជាយើងព្រមានប្រាប់ដល់បណ្ដាដៃគូយើងថា បណ្ដាថ្ងៃសុខសាន្តក្នុងដែនអាកាសរុស្ស៊ីលែងមានទៀតហើយ ។ ផ្ទៃមេឃពីលើរុស្ស៊ីបច្ចុប្បន្នសម្រាប់ការហោះហើររបស់បណ្ដាដ្រូន មិនមែនសម្រាប់អាកាសចរណ៍ស៊ីវិលទៀតទេ ។ លោកបន្តថា បើដរាបណាសង្គ្រាមនៅបន្តអាកាសចរណ៍ស៊ីវិលប្រឈមនឹងគ្រោះថ្នាក់ក្នុងដែនអាកាសមួយដែលគ្របដណ្ដប់ដោយដ្រូន ។
ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃOCS នៅប្រទេសកៀហ្ស៊ី
ស៊ីស្ថាន លោកពូទីនមានប្រតិកម្មថា សត្រូវចាប់ផ្ដើមវាយប្រហារប្រឆាំងបណ្ដាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់យើង ក្នុងនោះមានបណ្ដារោងចក្រចម្រាញ់ប្រេងកាត។ តើការវាយប្រហារទាំងនោះបង្កការខូចខាតដែរទេ? ប្រាកដហើយរួចមកពីហេតុអ្វីទៅ? មានហេតុផលដទៃៗទៀតពិសេស ព្រោះទីតាំងទាំងអស់នោះពុំមានកិច្ចការពារ។
លោកក៏លើកដែរពីវិធានការថ្មីមួយ ដើម្បីពង្រឹងកិច្ចការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។ លោកព្រមានថា ប្រសិនបើមានការវាយប្រហារប្រកបដោយសោកនាដកម្មនោះយើងក៏នឹងវាយបកវិញដែរ ។ រុស្ស៊ីបន្តវាយប្រហារលើរដ្ឋធានីអ៊ុយក្រែនបន្តទៀត ដោយនាយប់ថ្ងៃទី៣១ សីហា មកថ្ងៃទី១ កញ្ញា ការវាយប្រហាររបស់រុស្ស៊ីលើក្រុងគៀវ បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១២នាក់ ៕

ចែករំលែកព័តមាននេះ