ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​ត្រីភាគី​រវាង​មេដឹកនាំ​រុ​ស្ស៊ី សហរដ្ឋអាមេរិក និង​ចិន អាច​នឹង​កើតឡើង​នៅ​ខែវិច្ឆិកា

1 អាទិត្យ មុន

ទីក្រុង​មូ​ស្គូ ៖ ជំនួយការ​ប្រធានាធិបតី​រុ​ស្ស៊ី លោក យូ​រី អ៊ូ​សា​កូវ (Yuri Ushakov) កាលពី​ថ្ងៃ​អង្គារ​បាន​ថ្លែង​ថា ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្លា​ដឺ​មៀរ ពូ​ទី​ន (Vladimir Putin) រួម​ទាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និង​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ង​ពីង (Xi Jinping) អាច​នឹង​រៀបចំ​ជំនួប​ត្រីភាគី​មួយ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (APEC) នា​ខែវិច្ឆិកា​ខាង​មុខ​នេះ​។

នៅ​ពេល​ត្រូវ​បាន​សួរ​ដោយ​ទូរទស្សន៍​រដ្ឋ​អំពី​លទ្ធភាព​នៃ​ជំនួប​កំពូល​នេះ លោក អ៊ូ​សា​កូវ បាន​ឆ្លើយ​ថា បញ្ហា​នេះ​ត្រូវ​បាន​ពិភាក្សា​ហើយ ពិតប្រាកដ​ណាស់​។ មេដឹកនាំ​កំពូល​ទាំង​៣​រូប ត្រូវ​បាន​រំពឹង​ថា​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ (APEC) ហើយ​ប្រសិនបើ​លេច​ចេញ​ជា​រូបរាង​ដូច​អ្វី​ដែល​បាន​លើក​ឡើង​នោះ មេដឹកនាំ​ទាំង​៣​នឹង​អាច​មាន​ជំនួប​រួម​គ្នា​មួយ​។

លោក អ៊ូ​សា​កូវ បាន​ថ្លែង​ចេញពី​រដ្ឋធានី​ប៊ី​ស្កេ​ក (Bishkek) នៃ​ប្រទេស​ក្កៀ​ហ្ស៊ី​ស៊ី​ស្ថាន (Kyrgyzstan) ជា​កន្លែង​ដែល​លោក ពូ​ទី​ន និង​លោក ស៊ី បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៃ​អង្គការ​កិច្ច​សហប្រតិបត្តិការ​ស៊ា​ង​ហៃ​។

គួរ​បញ្ជាក់​ថា ប្រទេស​រុ​ស្ស៊ី ចិន និង​សហរដ្ឋអាមេរិក គឺជា​សមាជិក​អង្គការ APEC ដែល​មាន​សមាជិក ២១ ប្រទេស​។ ទីក្រុង​ស៊ិ​ន​ជិន (Shenzhen) ប្រទេស​ចិន នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​នេះ នៅ​ថ្ងៃ​ទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦​។

ទោះ​យ៉ាងណា​ក៏​ដោយ អ្នកនាំពាក្យ​សេត​វិមាន លោកស្រី Anna Kelly បានឱ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មានការ​ប្រកាស​ណាមួយ​ទាក់ទង​នឹង​ការ​ចូលរួម​របស់​លោក​ប្រធានាធិបតី ត្រាំ នៅ​ក្នុង​កិច្ចប្រជុំ APEC នៅឡើយ​ទេ​»៕ ប្រភព ៖ Reuters