អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀ.នចំនួន១៩.៦៥២ នាក់ ក្នុងចំណោមករណីចំនួន៧.៣៤៧ ករណី ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៦ ។

របាយការណ៍នេះ បាននិយាយថា ៤៩,៥ ភាគរយ នៃអ្នកដែលត្រូវបានចាប់ខ្លួន ត្រូវបានចាត់ថ្នាក់ជាអ្នកជួញដូរ អ្នកផលិត អ្នកកាន់កា.ប់ ឬអ្នកដឹកជញ្ជូន ខណៈដែល៥០,៥ ភាគរយ ត្រូវបានកំណត់ថា ជាអ្នកប្រើប្រាស់គ្រឿងញៀ.ន។

ប្រភពបានបន្តថា ក្រៅពីជនសង្ស័យហើយនោះ សមត្ថកិច្ចក៏បានរឹបអូសគ្រឿងញៀ.នសរុបចំនួន ២,៦៥ តោន និងកញ្ឆាស្ងួតចំនួន២៨២ គីឡូក្រាមផងដែរ ។ គ្រឿងញៀ.នដែលរឹបអូសបានភាគច្រើនកេតាមីន អេស្តាស៊ី ហេរ៉ូអ៊ីន ម៉ាទឹកកកក មេតំហ្វេតាមីន និងកូកាអ៊ីនជាដើម ៕
ចែករំលែកព័តមាននេះ