ប្រទេសវេណេស៊ុយអេឡា ៖ សភាជាតិវេណេស៊ុយអេឡាកាលពីថ្ងៃទី១ កញ្ញា បានអនុម័តកិច្ចព្រមព្រៀងមួយ ដែលឲ្យអាមេរិកត្រួតត្រាប្រមាណជា១ភាគ៥ នៃធនធានប្រេងរបស់ប្រទេសដែលបែបនេះជាការពង្រឹងឥទ្ធិពលរបស់ក្រុងវ៉ាស៊ីនតោនលើរដ្ឋាភិបាលប្រទេសមួយដែលខ្លួនចូលរួមបង្កើតឡើង បន្ទាប់ពីផ្ដួលរំលំប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស់ ម៉ាឌូរ៉ូ កាលពីខែមករាកន្លងទៅ ។

បណ្ដាអ្នកទទួលខុសត្រូវអាមេរិក កាលពីថ្ងៃទី១ កញ្ញា បានការពារកិច្ចព្រមព្រៀងនោះ ដែលមានទឹកប្រាក់ច្រើនពាន់លានដុល្លារដោយអះអាងថា វានឹងជួយឲ្យតម្លៃប្រេងសាំងធ្លាក់ចុះសម្រាប់ការប្រើប្រាស់របស់ពលរដ្ឋអាមេរិក ហើយនឹងទប់ទល់ចំពោះឥទ្ធិពលរបស់រុស្ស៊ី និងចិននៅមាត់ទ្វារអាមេរិក ។ ពិតណាស់ មានរឿងបិទបាំងជាច្រើន ជុំវិញកិច្ចព្រមព្រៀងនោះ ខណៈក្រុងវ៉ាស៊ីនតោន កំពុងត្រួតត្រាពេញលេញពុំធ្លាប់មានពីមុនមកលើរដ្ឋាភិបាលើវេណេស៊ុយអេឡា ។

កាលពីយប់ថ្ងៃទី១ កញ្ញា រដ្ឋមន្ត្រីថាមពលអាមេរិក លោកCHRIS WRIGHT បានមកដល់វេណេនេស៊ុយអេឡា ខណៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ គ្រោងធ្វើនាថ្ងៃទី២ កញ្ញា ។ ចំណែកក្រុមហ៊ុនប្រេងយក្សអាមេរិក CHEVRON ត្រូវប្រកាសនាថ្ងៃនោះដែរ ពីការពង្រីកយ៉ាងខ្លាំងសកម្មភាពរបស់ខ្លួនក្នុងប្រទេសនេះ ។

មុននេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានជួបជាមួយបណ្ដាមេដឹកនាំខាងផ្នែកប្រេងនៅសេតវិមាន ពេលលោកប៉ុនប៉ងទប់តម្លៃប្រេងសាំងកុំឲ្យឡើងកាន់តែខ្ពស់ ដោយសារសង្គ្រាមជាមួយអ៉ីរ៉ង់ ។ រដ្ឋការរបស់លោកសង្ឃឹមថា កិច្ចព្រមព្រៀងជាមួយវេណេស៊ុយអេឡា អាចរួមចំណែកដល់ការធ្វើឲ្យតម្លៃប្រេងសាំងធ្លាក់ចុះវិញក្នុងប្រទេស ៕
ចែករំលែកព័តមាននេះ