ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Tim Cook ​លាលែង​ពី​តំណែង​ ហើយ Apple តែង​តាំង​​លោក John Ternus ជានា​យក​ប្រតិបត្តិថ្មី

1 អាទិត្យ មុន

បរទេស ៖ លោក Tim Cook បាន​លាលែង​ពី​តំណែង​ជានា​យក​ប្រតិបត្តិរបស់ក្រុមហ៊ុន Apple ហើយ​លោក John Ternus ឡើង​កាន់​តំណែង​ជំនួស ។ លោក Cook បាន​នៅ​ជាមួយ​ក្រុមហ៊ុន Apple តាំងពី​ឆ្នាំ ១៩៩៨ ហើយ​បាន​ក្លាយជា​នាយក​ប្រតិបត្តិ​នៅ​ឆ្នាំ ២០២១ បន្ទាប់​ពី​លោក Steve Jobs ដែល​បាន​លាលែង​ពី​តំណែង​ដោយសារ​ហេតុផល​សុខភាព ។

iPhone 5 , 5s និង 5c គឺជា​ម៉ូ​ដែល​ចុង​ក្រោយ​ដែល​ត្រូវ​បាន​រចនា​ឡើង​ដោយ​មានការ​ត្រួតពិនិត្យ​ពី​លោក Jobs ។ លោក Jobs បាន​ទទួលមរណភាព​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី iPhone 4s ត្រូវ​បាន​ដាក់​បង្ហាញ ខណៈ iPhone 5 ក៏​ស្ថិត​ក្នុង​ការ​រចនាក្នុងអំឡុងពេល​នៃ​ការ​អភិវឌ្ឍ​របស់​វា ។ ហើយ​អ្វី​ៗ​គ្រប់យ៉ាង​បន្ទាប់​ពី​នោះ គឺ​ស្ថិត​នៅ​ក្រោម​ការ​ណែនាំ​របស់​លោក Cook ។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក John Ternus បាន​កាន់​តំណែង​ជា​អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​វិស្វកម្ម​ផ្នែក Hardware រហូត​ដល់​សព្វ​ថ្ងៃនេះ ។ លោក​បាន​ដឹកនាំ​វិស្វកម្ម​ផ្នែក Hardware ទាំងអស់ រួម​ទាំង​ក្រុមការងារ​នៅ​ពីក្រោយ iPhone, iPad, Mac, Apple Watch, AirPods, Apple Vision Pro និង​ច្រើន​ទៀត​ ។ នេះ​បើ​យោង​តាមជីវប្រវត្តិ​របស់​លោក​នៅ​លើ apple.com ។

ម្យ៉ាងទៀតលោក Ternus គឺជា​អ្នកជំនាញ​ផ្នែក Hardware ដែល​ស័ក្តិសម​បំផុត​ព្រោះ Apple ជា​ក្រុមហ៊ុន​ផ្នែក Hardware​ ។ លោក Ternus ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​អ្នក​ផលិត​ផលិតផល​ដូច​ជា AirPods, iPhone Air និង MacBook Neo ៕ ប្រភព ៖ gsmarena