ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចសង្ឃមួយអង្គៈ បាក់ឌុបជាកាំជណ្តើរមួយកាំ វាមិនកំណត់ជោគវាសនាជីវិតទាំងស្រុងឡើយ

4 ថ្ងៃ មុន
  • ភ្នំពេញ

សម្តេចព្រះ​ឧត្តម​វង្សា បណ្ឌិត គូ សុភាព ព្រះ​សមាជិក និង​ជា​អគ្គលេខាធិការ​រង​ថេរ​សភា​ព្រះពុទ្ធ​សាសនា នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ថេរ​ដីកា​ផ្តល់​កម្លាំងចិត្ត​ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ដែល​ប្រកាស​នៅ​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៦ ។

សម្តេច​បាន​មាន​ថេរ​ដីកា​ថា «​លទ្ធផល​បាក់​ឌុ​ប​ជា​កាំជណ្ដើរ​មួយ​កាំ វា​មិន​កំណត់​ជោគវាសនា​ជីវិត​ប្អូន​ទាំងស្រុង​ទេ ។ សំខាន់​ប្អូន​ត្រូវ​បន្តដំណើរ​ទៅ​ទៀត ទោះជា​ជាប់ ឬ​ធា្ល​ក់​ក៏​ដោយ​» ។

ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១ ខែកញ្ញា​ថា បេក្ខជន​ដែល​ប្រឡង​កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦ សរុប​ចំនួន​១៥១.២៣៨​នាក់ បេក្ខជន​ដែល​ប្រឡង​ជាប់​ជា​សា្ថ​ពរមាន​សរុប​ប្រមាណ​ជា​១២៥.៩៧៥ នាក់ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា បេក្ខជន​ជាប់​និទ្ទេស E មាន​ចំនួន​៤៦.៨១៤​នាក់​, និទ្ទេស D មាន​ចំនួន​៤៤. ៨៦៩​នាក់​, និទ្ទេស C មាន​ចំនួន ២៣.៤២២​នាក់​, និទ្ទេស B មាន​ចំនួន ៨.៨៤៨​នាក់​, និង និទ្ទេស A មាន​ចំនួន ២.០២២​នាក់ ៕