ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្មាំព្រំដែនវៀតណាមឃាត់បុរសម្នាក់ ដឹកលុយជិត៤ម៉ឺនដុល្លារ សង្ស័យជាលុយសែន

1 អាទិត្យ មុន

ប្រទេសវៀតណាម៖ ឆ្មាំព្រំដែនខេត្តឡាងសន់ បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីរកឃើញក្រដាសប្រាក់ដុល្លារអាម៉េរិកប្រភេទ ១០០ដុល្លារ ចំនួន ៣៩២សន្លឹក​ មានតម្លៃសរុប ៣៩,២០០ដុល្លារ ដែលសង្ស័យថាជាប្រាក់ក្លែងក្លាយ។ ​នេះបើយោងតាម VOV ចុះផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។​

ហេតុការណ៍កើតឡើងនៅម៉ោងប្រមាណ ១រំលងអធ្រាត្រ ខណៈកម្លាំងឆ្មាំព្រំដែនបានឃាត់ម៉ូតូមួយគ្រឿងនៅក្បែរច្រកព្រំដែន ជីម៉ាហើយរកឃើញប្រាក់សង្ស័យក្លែងក្លាយក្នុងថង់ប្លាស្ទិកពណ៌ផ្កាឈូក។

ជនសង្ស័យឈ្មោះ ​ចាន់វ៉ាន់ ភុក អាយុ៣៨ឆ្នាំ​ បានអះអាងថា ជនជាតិចិនម្នាក់ឈ្មោះ អា ស៊ិញ បានជួលលោកឱ្យទៅទទួលកញ្ចប់ប្រាក់ទាំងនេះពីតំបន់ក្បែរបង្គោលព្រំដែន​រួចដឹកទៅប្រគល់ឱ្យបុរសម្នាក់ផ្សេងទៀត ដោយសន្យាផ្តល់ប្រាក់ឈ្នួលប្រមាណជិត២០០ដុល្លារ។

សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត ដើម្បីផ្ទៀងផ្ទាត់ប្រភពប្រាក់ កំណត់អ្នកពាក់ព័ន្ធ និងចាត់ការតាមច្បាប់៕