សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រុះសក់ប្រហែល ៥០–១០០ សរសៃក្នុងមួយថ្ងៃអាចជារឿងធម្មតា ប៉ុន្តែបើជ្រុះច្រើនជាប់ៗគ្នា អាចពាក់ព័ន្ធនឹងការខ្វះសារធាតុចិញ្ចឹមមួយចំនួន។
សារធាតុសំខាន់ៗដែលជួយដល់សុខភាពសក់ រួមមាន ប្រូតេអ៊ីន ជាតិដែក ស័ង្កសី ប៊ីយ៉ូទីន និងវីតាមីន A, C, D, E ព្រមទាំងអាស៊ីតខ្លាញ់អូមេហ្គា-៣។ ការខ្វះសារធាតុទាំងនេះអាចធ្វើឱ្យឫសសក់ខ្សោយ សក់ស្តើង ងាយបាក់ និងលូតលាស់យឺត។
ដើម្បីថែសុខភាពសក់ គួរទទួលទានសាច់ ត្រី ស៊ុត សណ្តែក គ្រាប់ធញ្ញជាតិ បន្លែស្លឹកបៃតង ផ្លែឈើ និងអាហារដែលមានសារធាតុចិញ្ចឹមចម្រុះ។
ប្រសិនបើសក់នៅតែជ្រុះខ្លាំង ទោះបីកែប្រែរបបអាហារហើយក៏ដោយ គួរពិគ្រោះជាមួយអ្នកជំនាញ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ៕
ចែករំលែកព័តមាននេះ