ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើជាត្រីងៀតឆ្លៀតពងមែន ឬអត់ ? តើ​វាសនា​លោក រ៉ែ​ន សុ​ភ័​ក្រ ទៅ​ជា​យ៉ាងណា​ ក្រោយ​ទទួល​ព័ត៌មាន​អគ្គស្នងការ​នគរ​បាល​ជាតិ​កោះហៅ​​មកភ្នំពេញ

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​តើ​វាសនា​លោក រ៉ែ​ន សុ​ភ័​ក្រ អធិការរង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ទៅ​ជា​យ៉ាងណា​ក្រោយ​ទទួល​ព័ត៌មាន​អគ្គស្នងការ​នគរបាល​ជាតិ​កោះហៅ​សាកសួរ​ថ្ងៃស្អែក​នៅ​រាជធានី​ភ្នំពេញ ​។ ព័ត៌មាន​បាន​ផ្សព្វផ្សាយ​ព្រ​ង​ព្រាត​លោក​វរៈសេនីយ៍ទោ រ៉ែ​ន សុ​ភ័​ក្រ​ អធិការរង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​យក​ឡាន​ ១​គ្រឿងម៉ាក ​FORD MUS TANG ​ពណ៌​ក្រហម ​ពាក់​ផ្លា​ក់​លេខ ​ភ្នំពេញ​ 2BS-6371​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ​VALENTINO MICELLIM ជនជាតិ​ឥណ្ឌូ​នេ​ស៊ី យក​ទៅ​អោយ​កូនស្រី​ជិះ នៅ​រាជធានី​ភ្នំពេញ​ និង​ម៉ូតូ​ប្រមូល​ជិត ​១០​គ្រឿង​យក​មក​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​វិញ​ ។ តើនេះជាត្រីងៀតឆ្លៀតពងមែន ឬអត់ ?

ទទួល​ព័ត៌មាន​ថា ​៖​ លោក​វរៈសេនីយ៍ទោ រ៉ែ​ន សុ​ភ័​ក្រ អធិការរង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ​បាន​កោះហៅ​ចូលខ្លួន​នៅ​ថ្ងៃ​ទី​ ០១ ខែកញ្ញា ឆ្នាំ ​២០២៦ ​នៅ​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​រឿង​យក​ឡាន​ស៊េ​រី​ទំនើប​ ១​គ្រឿង​របស់​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ទៅ​អោយ​កូនស្រី​ជិះ ​ក្រោយ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​អន​ឡាញ​ស្គេ​ម​កាលពី​ថ្ងៃ​ទី​ ០២ ខែមិថុនា ឆ្នាំ​២០២៦​ នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​ ៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ ។

លោក​ឧត្តមសេនីយ៍ត្រី វង់ វិត ស្នងការ​រង​ទទួល​ផែន​ធនធានមនុស្ស​ខេត្តបន្ទាយមានជ័យ ​ធ្លាប់​បាន​ប្រាប់​ថា​ ​ក្រោយ​ព័ត៌មាន​ផ្សព្វផ្សាយ​ លោក​វរៈសេនីយ៍ទោ រ៉ែ​ន សុ​ភ័​ក្រ អធិការរង​ទទួល​ផ្នែក​ព្រហ្ម​ទ័​ណ្ឌ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ពាក់​ព័ទ្ធ​រថយន្ត​ ១​គ្រឿង​របស់​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ត្រូវ​បាន​យក​ទៅ​ប្រគល់​អោយ​គណៈកម្មការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អន​ឡាញ​ស្គេ​ម ក្រោយ​កោះហៅ​សាកសួរ​ហើយ​បានអោយ​ត្រឡប់​ទៅ​អង្គភាព​វិញ​ និង​ធ្វើ​របាយការណ៍​ជូន​អគ្គស្នងការ​នគរបាល​ជាតិ​ ។

ដោយឡែក​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វី​រៈ ស្នងការ​រង​ និង​ជា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ខល​ចូល​ទំនាក់ទំនង​ដែរ តែ​មិន​លើក​ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ជុំវិញ​លោក​វរៈសេនីយ៍ទោ រ៉ែ​ន សុ​ភ័​ក្រ អធិការរង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ទទួល​ព័ត៌មាន​ថា ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​កោះហៅ​ទៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី ​០១ ខែកញ្ញា ឆ្នាំ ​២០២៦​ ពាក់ព័ន្ធ​រឿង​ឡាន​ ១​គ្រឿង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ និង​ម៉ូតូ​ជិត ​១០​គ្រឿង​ទៀត​ ពេល​នេះ​បាន​យក​មក​ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​វិញហើយ ។

ព័ត៌មានបន្តនឹងមានផ្សាយបន្ថែមទៀត ដរាបណា​​មានព័ត៌មានប្លែក ព្រមទាំងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​