ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកឡើងញ៉ាំ ៤ មុខនេះ! អ្នកជំនាញថា អាចជួយថែថ្លើម និងរក្សារាងស្លីមស្អាត

1 អាទិត្យ មុន

​សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស វេជ្ជបណ្ឌិតផ្នែកក្រពះ និងថ្លើមជនជាតិតៃវ៉ាន់ ណែនាំអាហារពេលព្រឹក ៤ មុខ ដែលអាចជួយគាំទ្រសុខភាពថ្លើម និងការគ្រប់គ្រងទម្ងន់ រួមមាន ដំឡូង​ ចេក ស៊ុតស្ងោរ និងកាហ្វេខ្មៅ

ដំឡូង​ដែលចម្អិនរួចទុកឱ្យត្រជាក់ អាចបង្កើន​ជួយឱ្យការស្រូបយកជាតិស្ករយឺតជាងមុន។ ចំពោះចេក គួរជ្រើសរើសផ្លែដែលទុំល្មម និងមិនទាន់មានស្នាមខ្មៅច្រើន ដើម្បីកាត់បន្ថយការកើនជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស។

ការបន្ថែមស៊ុតស្ងោរ ផ្តល់ប្រូតេអ៊ីន ខណៈកាហ្វេខ្មៅអាចជាភេសជ្ជៈជំនួសភេសជ្ជៈដែលមានស្ករ និងកាឡូរីខ្ពស់។ វេជ្ជបណ្ឌិតក៏ណែនាំឱ្យផឹកទឹកស្អាតប្រហែល ៥០០មិល្លីលីត្រ ៣០នាទីមុនអាហារ ដើម្បីជួយឱ្យមានអារម្មណ៍ឆ្អែត និងអាចកាត់បន្ថយបរិមាណអាហារដែលញ៉ាំ។

ទោះជាយ៉ាងណា អាហារទាំងនេះគួរត្រូវបានបញ្ចូលក្នុងរបបអាហារដែលមានតុល្យភាព មិនមែនពឹងផ្អែកលើអាហារតែមួយមុខសម្រាប់ការសម្រកទម្ងន់ ឬព្យាបាលជំងឺថ្លើមនោះទេ៕