ផ្លូវកៅស៊ូបា.ក់ស្រុតមួយចំហៀងចូលស្ទឹងប្រវែង ១៥០ម៉ែត្រ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ផ្លូវកៅស៊ូបាក់ស្រុតមួយចំហៀងចូលស្ទឹងប្រវែង ១៥០ម៉ែត្ររងការខូចខាតនៅចំណុចភូមិអូរតាម៉ា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។ ប្រជាពលរដ្ឋបានប្រាប់ថា ផ្លូវកៅស៊ូដែលបាក់ស្រុកចូលស្ទឹងមួយចំហៀងបណ្តាលប្រជាពលរដ្ឋបើកបរឆ្លងកាត់ពិតជាជួបការលំបាក់ព្រោះនៅសល់ផ្លូវមួយចំហៀងខាងត្បូងតូចពិបាក់ជៀសគ្នា ពេលបើកបរដល់ចំណុចផ្លូវបាក់ត្រូវអោយរថយន្តម្ខាងចរាចណ៍ផុតទើបម្ខាងទៅមកបានសង្ឃឹមថា មន្ទីជំនាញស្នើសុំទៅក្រសួងកសាងបានឆាប់ហើយអគុណចំពោះខាងមន្ទីរបានដាក់របាំងការពារ និងភ្លើងជាសញ្ញាកន្លែងផ្លូវបាកស្រុកដើម្បីសុវត្ថិភាព ។
លោក កែវ តារ៉ារស្មី អភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា ផ្លូវដែលកៅស៊ូដែលបាក់ស្រុតចូលស្ទឹងរយៈពេលជិត ៣ខែមកហើយដែលមានប្រវែងជាង ១០០ម៉ែត្រពេលនេះមន្ទីរជំនាញបានយករបាំងមកដាក់ការពារ និងភ្លើងជាសុវត្ថិភាពអ្នកដំណើរហើយមន្ទីរជំនាញបានចុះពិនិត្យធ្វើគម្រោងស្នើសុំទៅក្រសួង ដើម្បីកសាងឡើងវិញសង្ឃឹមថា ប្រជាពលរដ្ឋធ្វើដំណើរលំបាក់ជៀសគ្នាបន្តិចតែមានការយកយល់ ។
លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ផ្លូវកៅស៊ូដែលបាក់ស្រុកចូលស្ទឹងមាន ២កន្លែង មាន ១កន្លែងចំណុចភូមិអូរតាម៉ាបាក់ផ្លូវស្រុតចូលស្ទឹងប្រវែងជាង ១៥០ម៉ែត្រ ទី ២ ចំណុចគីឡូ ៤ ស្ថិតភូមិអន្លង់មានទ្រព្យផ្លូវបាក់ស្រុកចូលស្ទឹង និងប្រេះប្រវែងជិតជាង ១០០ម៉ែត្រព្រោះគុណភាពដីក្រោមដែលទ្រមិនរួចបណ្តាលបាក់ផ្លូវនេះកសាងតាំងពីឆ្នាំ ២០២២ រហូតពេលនេះទើបបាក់ស្រុកចូលស្ទឹងបានធ្វើគម្រោងស្នើសុំទៅក្រសួងដើម្បីឡើងកសាងឡើងវិញនៅឆ្នាំ ២០២៧ ខាងមុខនៅពេលទឹកស្រក ៕







ចែករំលែកព័តមាននេះ