ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានការណ៍​កណ្ដាល​ក្រុង​បាងកក​ចាប់ផ្ដើម​តានតឹង

14 ឆ្នាំ មុន

យោង​តាម​ព័ត៌មាន​ដែល​ចេញផ្សាយ​តាម គេហទំព័រ​កាសែត​ឌឹ​ណេ​ស្សិន​របស់​ថៃ​ជា​ភា សា​អង់គ្លេស​នា​ថ្ងៃ​ទី​៨ មីនា បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ដ្រី​ថៃ លោក​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា បាន​សំរេច​លុប​ចោល​គំរោង​ទៅ​បំពេញ​ទស្សន កិច្ច​នៅ​ប្រទេស​អូស្ដ្រាលី​ហើយ ដោយសារ ស្ថានការណ៍​ប្រទេស​កំពុង​តែ​ស្ថិត​ក្នុង​ភាព​វឹក វរ ខណៈ​ដែល​ការ​កំណត់​ធ្វើ​បាតុកម្ម​ដ៏​ធំ​បំផុត របស់​ក្រុម​អាវ​ក្រហម​នៅ​ថ្ងៃ​ទី​១៤ មីនា ខាង មុខ​នេះ ។ តាម​អ្នកនាំពាក្យ​បាន​និយាយ​យ៉ាង

យោង​តាម​ព័ត៌មាន​ដែល​ចេញផ្សាយ​តាម គេហទំព័រ​កាសែត​ឌឹ​ណេ​ស្សិន​របស់​ថៃ​ជា​ភា សា​អង់គ្លេស​នា​ថ្ងៃ​ទី​៨ មីនា បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ដ្រី​ថៃ លោក​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា  បាន​សំរេច​លុប​ចោល​គំរោង​ទៅ​បំពេញ​ទស្សន កិច្ច​នៅ​ប្រទេស​អូស្ដ្រាលី​ហើយ ដោយសារ ស្ថានការណ៍​ប្រទេស​កំពុង​តែ​ស្ថិត​ក្នុង​ភាព​វឹក វរ ខណៈ​ដែល​ការ​កំណត់​ធ្វើ​បាតុកម្ម​ដ៏​ធំ​បំផុត របស់​ក្រុម​អាវ​ក្រហម​នៅ​ថ្ងៃ​ទី​១៤ មីនា ខាង មុខ​នេះ ។ តាម​អ្នកនាំពាក្យ​បាន​និយាយ​យ៉ាង ខែងរ៉ែង​ថា ទស្សនកិច្ច​របស់​លោក​អាប់​ភី​ស៊ី​ត ទៅ​កាន់​ប្រទេស​អូស្ដ្រាលី​នៅ​ចន្លោះ​ថ្ងៃ​ទី​១៣ ទៅ​ថ្ងៃ​ទី​១៧ មីនា ខាង​មុខ គឺ​ឆ្លើយ​តប​តាម ការ​អញ្ជើញ​របស់​លោក​ខេ​វី​ន រូ​ដ នាយក​រដ្ឋ មន្ដ្រី​នៃ​ប្រទេស​អូស្ដ្រាលី​មិន​បាន​លុប​ចោល ទេ ប៉ុន្ដែ​ស្ថានការណ៍​បាន​ផ្លាស់​ប្ដូរ​ដោយសារ ក្រុម​បាតុករ​អាវ​ក្រហម​បាន​ប្រកាស​យក​ថ្ងៃ ទី​១៤ មីនា ជា​កាលបរិច្ឆេទ​នៃ​ការ​ប្រមូលផ្ដុំ កំលាំង​របស់​ពួក​គេ ក្នុង​ការ​តស៊ូ​ឱ្យ​រដ្ឋាភិបាល លាលែង​តំណែង រំលាយ​សភា និង​ប្រកាស​ពី ការ​បោះ​ឆ្នោត​ជា​ថ្មី ទើប​លោក​អាប់​ភី​ស៊ី​ត សំរេចចិត្ដ​លុប​ចោល​គំ​រាង​របស់​លោក​វិញ ។លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត​បាន​ថ្លែង ថា រូប​លោក​នឹង​មិន​ទៅ​ប្រទេស​អូស្ដ្រាលី ទេ​។ ជាមួយ​គ្នា​នេះ​ដែរ យោង​តាម​ព័ត៌មាន ដាច់​ដោយឡែក​មួយ​ដែល​ចេញផ្សាយ​តាម គេហទំព័រ ំ​ចៀត ថ្ងៃ​ទី​៨ មីនា បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ មីនា គណៈកម្មាធិការ​ត្រួតពិនិត្យ សន្ដិសុខ​ដែល​ចាត់តាំង​ដោយ​រដ្ឋាភិបាល​បាន រៀបចំ​កិច្ចប្រជុំ​មួយ ដើម្បី​សំរេច​ថា តើ​នឹង ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​សន្ដិសុខ​ផ្ទៃក្នុង ឬ ក៏​អត់​ក្នុងអំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​អាវ​ក្រហម​ដែល​គ្រោង​ធ្វើ​នា​ពេល​ខាង​មុខ​នេះ ។ កិច្ចប្រជុំ​នេះ​ធ្វើ​ជា​ប្រធាន​ដោយ លោក​ស៊ូ​ថេ​ប ធឿ​ក​ស៊ូ​បាន ឧបនាយក​រដ្ឋ មន្ដ្រី​ថៃ ។
ថ្លែង​ទៅ​កាន់​អ្នកកាសែត​មុន​ពេល​ធ្វើ​ជា ប្រធាន​កិច្ចប្រជុំ​នោះ​ដែល​មានការ​ចូលរួម ដោយ​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​មន្ដ្រី ប៉ូលិស​ជាន់ខ្ពស់​ជា​ច្រើន​រូប លោក​ស៊ូ​ថេ​ប​បាន ថ្លែង​ថា កិច្ចប្រជុំ​នោះ​រៀបចំ​ឡើង ដើម្បី ពិចារណា​មើល​ពី​ព័ត៌មាន​សំខាន់​ៗ​មាន​ដូច​ជា ចលនា​របស់​ក្រុម​អាវ​ក្រហម​ដែល​ប្រកាស​ថា នឹង​ប្រមូល​មនុស្ស​ជាង​១​លាន​នាក់ ដើម្បី​ចូល រួម​ក្នុង​បាតុកម្ម​របស់​ពួក​គេ ។ ជា​ពិសេស​ការ ប្រជុំ​នេះ ដើម្បី​សំរេច​ថា តើ​ត្រូវ​ដាក់​ឱ្យ​ប្រើ ប្រាស់​ច្បាប់​សន្ដិសុខ​ផ្ទៃក្នុង ឬ​ក៏​អត់ ដើម្បី គ្រប់គ្រង​ស្ថានការណ៍ និង​សណ្ដាប់ធ្នាប់​ក្នុង អំឡុង​ពេល​នៃ​បាតុកម្ម​របស់​ក្រុម​អាវ ក្រហម​។ លោក​ស៊ូ​ថេ​ប​បាន​ថ្លែង​ថា  “​ប្រ​សិន បើ​កិច្ចប្រជុំ​សន្មត​ថា ស្ថានការណ៍​ទំនងជា​ស្ថិត ក្នុង​ស្ថានភាព​លែង​គ្រប់គ្រង​បាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​សន្ដិសុខ​នឹង​ដាក់​ជូន​នូវ​ការ សំរេចចិត្ដ​របស់​ខ្លួន​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​រដ្ឋ មន្ដ្រី​ដែល​នឹង​រៀបចំ​ឡើង​នៅ ថ្ងៃ​ទី​៩ មីនា នេះ ដើម្បី​ធ្វើការ​សំរេច និង​អនុម័ត​” ។យោង​តាម​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង ទៀត​ថា ទន្ទឹម​នឹង​នេះ​លោកនាយក​រដ្ឋមន្ដ្រី អាប់​ភី​ស៊ី​ត​បាន​ចេញ​បញ្ជា​ដល់​បុគ្គលិក​សន្ដិ សុខ​នៅ​តាម​ប៉ុ​សិ៍្ដ​ឆែកឆេរ​ទាំងអស់​ឱ្យ​ត្រួត ពិនិត្យ​រថយន្ដ​ដែល​ត្រូវ​ចូលរួម​ក្នុង​បាតុកម្ម របស់​ក្រុម​អាវ​ក្រហម​ក្រែង​មានការ​នាំ​ចូល អាវុធ និង​គ្រឿងផ្ទុះ ។

កង​កុំម៉ង់ដូ​នាំ​ខ្លួន​លោក​ខា​ទី​យ៉ា និង លោក​ខេ​ថង ខណៈ​គណបក្ស​ភឿ​ថៃ​ស្នើ​សុំ​ទៅ UNHCR  ពី​ការ​ចុះបញ្ជី​ខ្មៅ​ក្រុម​អាវ​ក្រហម

លោក​ភី​ត​ថា​យ៉ា ពុក​កា​ម៉ា​ន អ្នកនាំពាក្យ គណបក្ស​ភឿ​ថៃ បាន​និយាយ​ថា អង្គភាព​ការ ពារ​សន្ដិសុខ​របស់​រដ្ឋាភិបាល​បាន​រៀបចំ​ចុះ បញ្ជីខ្មៅ​ឈ្មោះ​សកម្មជន​២១២​នាក់ ក្នុង​ការ តាមដាន ។ ការ​ចុះបញ្ជី​បែប​នេះ ត្រូវ​បាន ចាត់​ទុក​ថា ទ​ង្វើ​ខាងលើ​ជា​ការ​ល្មើស​នឹង​សិទ្ធិ សេរីភាព​ប្រជាជន និង​ជា​ការ​បង្កើត​បរិ​យា កាស​ឱ្យ​មានការ​ភ័យ​ខ្លាច​ក្នុង​សង្គម ។ គណ បក្ស​ភឿ​ថៃ​បាន​ធ្វើ​លិខិតស្នើ​ទៅ​អគ្គ​លេខា ធិ​ការ​អង្គការ​ទទួល​បន្ទុក​ជនភៀសខ្លួន​នៃ​អង្គការសហប្រជាជាតិ (​UNHCR ​) និង​អង្គការ សិទ្ធិ​មនុស្ស​ដែល​ជា​អង្គការ​អន្ដរជាតិ​ការពារ​សិទ្ធិ​មនុស្ស​ព្រោះ​យល់​ថា ពួក​គេ​មិន​អាច​ពឹង ពាក់​លើ​អង្គការ​ក្នុង​ប្រទេស​ថៃ​បាន ។លោក​ប្លុ​ត ប្រា​ស៊ុប សូ​រ៉ា​ស​វ៉ា​ឌី អនុ ប្រធាន​គណបក្ស​ភឿ​ថៃ បាន​អំពាវនាវ​ឱ្យរ​ដ្ឋា ភិ​បាល​សើរើ​ការ​បញ្ជូន​មនុស្ស​មក​តាមដាន សកម្មភាព​មេដឹកនាំ​ក្រុម​អាវ​ក្រហម និង សមាជិក​គណបក្ស​ភឿ​ថៃ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ ទំនាស់​មានការ​កើនឡើង ។ ជាមួយ​គ្នា​នេះ លោក​បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្នុងអំឡុងពេល កន្លង​មក មាន​សមាជិក​គណបក្ស​ជាង​៥០ នាក់ បានដឹង​ខ្លួន​ថា មាន​មនុស្ស​តាមដាន សកម្មភាព​នៅ​គ្រប់ពេលវេលា ។តាម​កាសែត​ថៃ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ៨ មីនា កន្លង​មក បានឱ្យ​ដឹង​ថា លោក​ឧត្ដម សេនីយ៍​ខា​ទី​យ៉ា សាវ៉ា​ត​ឌី​ភុ​ន ឬ “​ស៊េ​ត ឌែ​ង​” ព្រមទាំង​មិត្ដភក្ដិ​ត្រូវ​បាន​ភ្នាក់ងារ​ស៊ើប អង្កេត​ធ្វើការ​ចោទប្រកាន់​ថា មាន​កំហុស​រួម គ្នា​ក្នុង​ការ​ជួយ​អ្នក​ផ្សេង​ឱ្យ​ប្រព្រឹត្ដ​បទ ល្មើស​។ លោក​សានិ​ត មហា​ថា​វ៉​ន មេ​បញ្ជាក ​ការ​រង​នៃ​អង្គភាព​បង្ក្រាប​រួម​ទាំង​កំលាំង​ប៉ូលិស​កុ​​ម៉​ង់​ដូ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ប្រហែល ១០០​នាក់​ត្រូវ​បាន​ដាក់​ឱ្យ​គ្រប់គ្រង​លោក ឧត្ដមសេនីយ៍​ខា​ទី​យ៉ា សាវ៉ា​ត់​ឌី​ភុ​ន រួម​ទាំង លោក​ផ​ន​វ៉ា​ត់ ថង​ថា​ណា​ក់​ប៊ូ​ន ឬ​ខេ​ថង និង ក្រុម​របស់​លោក​សរុប​ចំនួន​៨​នាក់ ដើម្បី​ស្នើ សុំ​ដីកា​តុលាការ​ឃុំខ្លួន​ជា​លើក​ដំបូង​រយៈ ពេល​១២​ថ្ងៃ ។លោក​ផ​ន​វ៉ា​ត់ ថង​ថា​ណា​ប៊ូ​ន ឬ​ខេ​ថង ជា​ជន​ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ជាមួយ​លោក ឧត្ដមសេនីយ៍​ខា​ទី​យ៉ា ត្រូវ​បាន​គេ​ចោទ ប្រកាន់​ថា មាន​អាវុធ និង​គ្រឿងផ្ទុះ​ក្នុង​ការ កាន់កាប់​មិន​បាន​ទទួល​ការ​អនុញាត​ដោយ បាន​យក​អាវុធ​ចូល​ក្រុង និង​តាម​ទី​សា​ធា រណៈ​ធ្វើ​ឱ្យ​ប្រជាជន​មានការ​ភ័យ​ខ្លាច ។ បច្ចុប្បន្ន​ក្រុម​មេធាវី​កំពុង​រៀបចំ​ធ្វើការ​ស្នើ​សុំ​ធានា​ខ្លួន​ឱ្យ​នៅ​ក្រៅ​ឃុំ ខណៈ​ដែល​ភ្នាក់ងារ ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ថៃ​បញ្ជាក់​ថា បើ តុលាការ​ចេញ​ដីកា​ឱ្យ​ឃុំឃាំង​ភ្នាក់ងារ​នឹង​នាំ ខ្លួន​ជនជាប់ចោទ​ទាំងអស់ លើកលែង​លោក ឧត្ដមសេនីយ៍​ខា​ទី​យ៉ា ត្រូវ​ឃុំឃាំង​នៅ​ពន្ធ​នា គារ​ពិសេស​ក្រុង​បាងកក​ជា​បណ្ដោះអាសន្ន ងាយស្រួល​ក្នុង​ការ​ការពារ​សុវត្ថិភាព​។ មុន​ការ​ចាប់ខ្លួន​លោក​ឧត្ដមសេនីយ៍ ខា​ទី​យ៉ា រូប​នេះ គេ​ក៏​បានដឹង​ដែរ​ពី​ប្រតិកម្ម​នានា​ដែល ថា បើ​ការ​កោះហៅ​ណា​មិន​ចូលខ្លួន​ទេ គេ​នឹង ពិចារណា​សុំ​ដីកាចាប់ខ្លួន ។ ការ​វិល​ត្រឡប់ របស់​ឧត្ដមសេនីយ៍​ដែល​មាន​ស្វាមីភក្ដិ នឹង លោក​ថា​ក់​ស៊ី​ន​ពី​ក្រុង​ឌូ​បៃ ប្រទេស​អា​រ៉ាប់​រួម បាន​បង្ហាញ​ថា លោក​ពិតជា​នាយទាហាន មោះមុត និង​អង់អាច​ក្លាហាន​ម្នាក់​ដោយ​មិន ខ្លាច​បញ្ហា​ប្រឈម​នានា​នោះ​ឡើយ ។ លោក ឧត្ដមសេនីយ៍ ខា​ទី​យ៉ា ត្រូវ​បាន​គេ​ចោទ​ពី​ការ លាក់​ទុក​អាវុធ​ក្នុងផ្ទះ​របស់​លោក បន្ទាប់​ពី មានការ​បាញ់​គ្រាប់ M79 ចូល​ផ្ទះ​ឧត្ដម សេនីយ៍ អនុពង្ស ផាវ​ចិន្ដា កន្លង​មកនេះ ។