ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ​ក្រោយ​ឆក់​ខ្សែ​ក ​រួច​គេចខ្លួន​ជិត​២០​ថ្ងៃ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​២ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយកម្លាំងការិយាល័យ នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ចោរឆក់​ខ្សែក ០២​នាក់ កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៦ ក្រោយ​ពួក​នេះ​ឆក់​រួច​គេចខ្លួន​ជិត​២០​ថ្ងៃ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចោរឆក់​ខាងលើ​នោះ​រួម​មាន ៖ ​១. ឈ្មោះ អ៊ី ប៊ុ​ណ្ណា ហៅ អា​មុត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ និង២. ឈ្មោះ សុខ ភា​រុណ ហៅ អា​ពេជ្រ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ អ្នក​ទាំង​២​មានមុខ​របរ មិន​ពិតប្រាកដ ។ ខណៈនោះ​កម្លាំង​នគរបាល​ខាងលើ​បាន​ធ្វើការ​ដកហូត​ម៉ូតូ ម៉ាក Honda Dream C125 ផលិត​ឆ្នាំ​២០២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម​1AS-1894 មួយ​គ្រឿង ។ និង​ម៉ូតូ ម៉ាក ហុងដា Suzuki Nex ផលិត​ឆ្នាំ​២០២៦ ពណ៌ សលាយ​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1MK-8992 មួយ​គ្រឿង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា កាលពី​ជិត​២០​ថ្ងៃមុន​គឺ​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៦ កន្លង​ទៅ​លោក​ចោរ​២​នាក់​នេះ​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ ក ពី​អ្នកដំណើរ​នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ជំរៅ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​អស់ ហើយ​ក្រោយ​ពេល​ទទួល​បាន​ដំណឹង​អំពី​ករណី​ឆក់​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​២ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ កម្រិត​ស្រាល រាជធានី​ភ្នំពេញ ។ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ទាំង​០២​នាក់​នោះ​តែ​ម្ដង រួច​បាន​នាំ​យក​ទាំង​វត្ថុ​តាង​ទៅ​ធ្វើការ​សាកសួរ​និង​សាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕