ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ឧត្តរមានជ័យ ៖ រថយន្ត​ដឹក​ដំឡូង​មី​លើស​ទម្ងន់ បំផ្លាញ​ស្ពានដែកមួយត​ភ្ជាប់​ទៅ​ខេត្តសៀមរាប

1 ខែ មុន

ខេត្តឧត្តរមានជ័យ ៖ លោក មាន ចាន់​យ៉ា​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា ស្ពានដែក​បេ​ឡេ​តិ៍ ១​កន្លែង គឺជា​កន្លែង​ត​ភ្ជាប់​ដ៏​សំខាន់​ពី​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ទៅ​កាន់ ឃុំ​វ៉ា​រិ​ន ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ប៉ុន្តែ​ដោយសារ​រថយន្ដ​ធន់​ធំ ដឹក​លើស​ទម្ងន់​កំណត់ បាន​បណ្ដាល​ឱ្យ​ស្ពាន​នេះ បាក់​ធ្លាក់​ដល់​បាត​អូរ ស្ថិត​នៅ​ផ្លូវ​មួយ​ខ្សែ ដែល​ជា​ផ្លូវ​យុទ្ធសាស្ដ្រ​ដ៏​សំខាន់​សម្រាប់​ខេត្ត​ទាំង​ពីរ ។

នា​រសៀល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៦ លោក មាន ចាន់​យ៉ា​ដា បាន​ដឹកនាំ​ក្រុមការងារ អមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​ចំណុច​ទីតាំង​ស្ពានដែក​បេ​ឡេ​តិ៍ ១​កន្លែង ដែល​បាន​បាក់​ដល់​បាត​អូរ ស្ថិត​នៅ​ព្រំប្រទល់​ខេត្តសៀមរាប និង​ខេត្តឧត្តរមានជ័យ ។

គួរ​បញ្ជាក់​ថា ស្ពានដែក​បេ​ឡេ​តិ៍​នេះ មាន​ប្រវែង ៣០​ម៉ែត្រ ទទឹង ៤​ម៉ែត្រ ត្រូវ​បាន​បាក់​ធ្លាក់​ដល់​បាត​អូរ​ត្រាច កាលពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៦ ដោយសារ​រថយន្ដ​ធន់​ធំ ដឹក​ដំឡូង លើស​កម្រិត​ទម្ងន់​កំណត់ ។

តាម​រយៈ​ការ​ពិនិត្យ​ជាក់​សែ្ដ​ង ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​នាយកដ្ឋាន​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ សិក្សា​លទ្ធភាព​បច្ចេកទេស ដើម្បី​ជួសជុល​ស្ពានដែក​បេ​ឡេ​តិ៍​ជា​ថ្មី ឱ្យ​បាន​ឆាប់រហ័ស ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នៃ​ខេត្ត​ទាំង​ពីរ ៕