ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញពពុះសណ្តែកមានផ្ទុកសារធាតុបូរ៉ាក់ និងទំនិញហួស​កាលបរិច្ឆេទ ក្នុងការចុះត្រួតពិនិត្យផ្សារសហគមន៍នៅបាត់ដំបង

6 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ដកហូតទំនិញខូចគុណភាពភាព និងមានសារធាតុគីមីហាមឃាត់​ចំនួន​១៥គីឡូក្រាម ​កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ។ នេះបើយោងតាមការចុះផ្សាយរបស់សាខាក.ប.ប ខេត្តបាត់ដំបង ។

​ជាក់ស្តែង មន្ត្រី​អធិការកិច្ចម្ហូបអាហារ​នៃសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ខេត្តបាត់ដំបង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ដោយបាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ធ្វើការចុះត្រួតពិនិត្យទំនិញ គ្រឿងឧប​ភោគ បរិភោគ ទំនិញវេចខ្ចប់ស្រេច និងគ្រឿងសំអាង ដែលបានដាក់តាំងលក់នៅក្នុង​ផ្សារសហគមន៍ ឃុំស្តុកប្រវឹក ស្ថិតនៅ​ភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានចំនួន​១៣តូប និងផ្ទះជុំវិញផ្សារបានចំនួន​៨ផ្ទះ ព្រមទាំងបានចែកជូននូវផ្ទាំងរូបភាព (Poster) ផ្សព្វផ្សាយបានចំនួន​២៤សន្លឹក ស្តីពី​ការស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារដែល​មានសុវត្ថិភាពខ្ពស់ ជូនដល់អាជីវករលក់ដូរផងដែរ ។

ក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្ត្រី​ជំនាញ​បានរកឃើញ និងដកហូតទំនិញហួសកាល
បរិច្ឆប្រើប្រាស់ និងខូចគុណភាព​មួយចំនួនរួមមាន៖

-ពពុះសណ្តែក=៤.៥០គ.ក (មានសារធាតុគីមី​បូរ៉ាក់)

-មីកញ្ចប់ចំរុះ៦៤កញ្ចប់=៦គ.ក

-សៀងដប​០៩ដប=៤.៥​គ.ក សរុបទម្ងន់=១៥គ.ក

បច្ចុប្បន្ន  កម្លាំង​បានយកមករក្សាទុកនៅសាខា ក.ប.ប. ខេត្តបាត់ដំបង ដើម្បីកម្ទេចចោលទៅតាមនីតិវិធីនៃច្បាប់ ។