ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់ព្រមានតបតប្រឆាំងនឹងទ្រព្យសម្បត្តិអាមេរិក ប្រសិនបើការវា.យ.ប្រ.ហា.រថ្មីកើតឡើង

6 ថ្ងៃ មុន

​យោងតាមប្រភពព័ត៌មានចំនួន៥បានឱ្យដឹងថា ប្រទេសអ៉ីរ៉ង់បានព្រមានរដ្ឋនៅតំបន់ឈូងសមុទ្រថា ការវាយប្រហារថ្មីណាមួយរបស់សហរដ្ឋអាមេរិកមកលើទឹកដីខ្លួន នឹងបង្កឱ្យមានការវាយលុកតបតវិញទៅលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ នៅទូទាំងតំបន់ ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters

ការព្រមាននេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបង្កើនថ្លៃដើមនៃសកម្មភាពយោធា ដោយគំរាមកំហែងដល់សម្ព័ន្ធមិត្តក្នុងតំបន់របស់ទីក្រុងវ៉ាស៊ីនតោន។

ប្រភពព័ត៌មានបានបញ្ជាក់ថា ការព្រមាននេះ ត្រូវបានផ្ញើតាមរយៈបណ្តាញការទូតកម្រិតខ្ពស់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីថ្ងៃទី២៨ ខែកក្កដា ថា នឹងវាយប្រហារបណ្តាញថាមពល និងហេដ្ឋារចនាសម្ព័ន្ធរបស់
អ៉ីរ៉ង់ ។

មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ពីររូប និងអ្នកការទូតជាន់ខ្ពស់ក្នុងតំបន់ម្នាក់​បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានពិភាក្សាជាមួយសមភាគីអារ៉ាប៊ីសាអូឌីត តួកគី កាតា និងមេបញ្ជាការកងទ័ពប៉ាគីស្ថាន ​ដោយសុំមិនបញ្ចេញឈ្មោះ ដោយសារបញ្ហានេះមានភាពរសើបខ្លាំង ។​

អ្នកការទូតជាន់ខ្ពស់រូបនោះបានបង្ហើបថា លោក Araqchi បានជំរុញឱ្យរដ្ឋឈូងសមុទ្រប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយលោក ដូណាល់ ត្រាំ ដើម្បីទប់ស្កាត់ការវាយប្រហារថ្មីណាមួយ ។

ការវាយប្រហារណាមួយលើអ៉ីរ៉ង់ នឹងជំរុញឱ្យមានការសងសឹកប្រឆាំងនឹងទ្រព្យសម្បត្តិ និងកន្លែងផលិតថាមពលរបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់ឈូងសមុទ្រ ។

ទោះបីជាយ៉ាងណាក៏ដោយ សាររបស់លោក Araqchi គឺមានភាពស៊ីសង្វាក់គ្នាគ្រប់កិច្ចសន្ទនា​ដោយលោកបានបញ្ជាក់ថា៖ «យើងត្រៀមខ្លួនរួចជាស្រេច​ដើម្បីសងសឹក ប៉ុន្តែការស្វែងរកដំណោះស្រាយការទូត គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីចៀសវាងការឡើងកម្តៅ និងការបំផ្លិចបំផ្លាញកាន់តែទូលំទូលាយនៅទូទាំងតំបន់»។​