ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិ​ភូ​សភា​សម្ព័ន្ធ​សហ​ជី​ព​ជាតិ​កម្ពុជា​នាំ​យក​អំណោយ​ឧបត្ថម្ភ​ដល់​កង​ទ័ព​សម​រភូមិ​មុខ

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ឧប​ករណ៍ ​សំភារ ថវិកា​ និង​គ្រឿង​ឧប​ភោគ​ បរិភោគ​​ចំនួន​២៤​មុខ​ដែល​មាន​តំលៃ​ជា​ទឹក​ប្រាក់​ប្រមាណ​១៥​លាន​៧​សែន​៥​ពាន់​រៀល ជា​ការ​ចូល​រួម​ចំណែក​បរិច្ចាគ​ពី​បង​ប្អូន​កម្មករ​-កម្ម​ការិនី​តាម​បណ្តា​រោង​ចក្រ​ សហ​គ្រាស​នានា​ត្រូវ​បាន​លោក​សោម អូន ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​​សភា​សម្ព័ន្ធ​សហ​ជីព​ជាតិ​កម្ពុជា​ និង​ជា​តំណាង​សហ​ជីព​​កាយ​ឫទ្ធិ​ជាតិ​កម្ពុជា ​ដឹក​នាំ​ប្រតិ​ភូ​មក​ពីតាម​បណ្តា​សម្ព័ន្ធ​សហ​ជីព​ក្រោម​ឱវាទ​របស់​ខ្លួន​យក​ទៅ​ចែក​ជូន​ផ្ទាល់​ដល់​កង​ទ័ព

ខេត្ត​ព្រះ​វិហារ​ ៖ ឧប​ករណ៍ ​សំភារ ថវិកា​ និង​គ្រឿង​ឧប​ភោគ​ បរិភោគ​​ចំនួន​២៤​មុខ​ដែល​មាន​តំលៃ​ជា​ទឹក​ប្រាក់​ប្រមាណ​១៥​លាន​៧​សែន​៥​ពាន់​រៀល ជា​ការ​ចូល​រួម​ចំណែក​បរិច្ចាគ​ពី​បង​ប្អូន​កម្មករ​-កម្ម​ការិនី​តាម​បណ្តា​រោង​ចក្រ​ សហ​គ្រាស​នានា​ត្រូវ​បាន​លោក​សោម អូន ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​​សភា​សម្ព័ន្ធ​សហ​ជីព​ជាតិ​កម្ពុជា​ និង​ជា​តំណាង​សហ​ជីព​​កាយ​ឫទ្ធិ​ជាតិ​កម្ពុជា ​ដឹក​នាំ​ប្រតិ​ភូ​មក​ពីតាម​បណ្តា​សម្ព័ន្ធ​សហ​ជីព​ក្រោម​ឱវាទ​របស់​ខ្លួន​យក​ទៅ​ចែក​ជូន​ផ្ទាល់​ដល់​កង​ទ័ព កង​រថ​ក្រោះ​ដែល​កំពុង​ឈរ​ជើង​ការពារ​បូរណ​ភាព​ទឹក​ដី​ទិស​ប្រាសាទ​ព្រះ​វិហារ​កាល​ពី​ថ្ងៃ​ទី ៣ ខែ​មីនា ឆ្នាំ​២០១១​។

លោក​សោម អូន បាន​ឱ្យ​ដឹង​ថា អំណោយ​ទាំង​នេះ​រួមមាន​ទឹក​ត្រី​៩៦០​ដប​ ទឹក​ស៊ី​អ៊ីវ​១.២០០​ដប​ ទឹក​បរិសុទ្ធ​៥០​យួរ ត្រី​ប្រឡាក់​៦០​គីឡូ​ក្រាម​ អាវ​យឺត​៣៤០​អាវ​ មី​គុយ​ទាវ​៥៧៦​កញ្ចប់​ សាច់​ផាត់​៣០​គីឡូ​ក្រាម​ មី​១០​កេស និង​សំភារ​ប្រើ​ប្រាស់​ចំនួន​២៤​មុខ​។ អំណោយ​ទាំង​នេះ​បាន​មក​ពី កម្មករ​និយោជិត​ជា​សមា​ជិក សមា​ជិកា​របស់​សម្ព័ន្ធ​សហ​ជីព​កម្មករ​កម្ពុជា សមា​គម​ និង​សហ​ព័ន្ធ​​​​សហ​ជីព​ជា​សមា​ជិក​សភា​​សម្ព័ន្ធ​សហ​ជីព​ជាតិ​កម្ពុជា​ រោង​ចក្រ​កាត់​ដេរ​ក្លេ​ភី រោង​ចក្រ​​ហ្គ្រេន​ធិច និង​សាលា​ឆទាន​បឹង​សាឡាង​។ ក្នុង​នាម​កម្មករ​ កម្មការិនី​ដែល​កំពុង​បំរើ​ការ​ងារ​តាម​បណ្តា​រោង​ចក្រ​សហ​គ្រាស​ទាំង​អស់​បាន​ថ្លែង​អំណរ​គុណ និង​កោត​សរ​សើរ​ចំពោះ​វីរ​ភាព​ដ៏​អង់​អាច​ក្លាហាន​របស់​នាយ និង​ពល​ទាហាន​ដែល​កំពុង​បំពេញ​បេសកកម្ម​ដ៏​ឧត្តុង្គ​ឧត្តម​​ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី មិន​​ឱ្យ​សត្រូវ​ឈ្លាន​ពាន​បាន​។

លោក​សោម អូន បាន​ឱ្យ​ដឹង​ទៀត​ថា អំណោយ​ដែល​បាន​យក​មក​ផ្តល់​ជូន​ដល់​កង​ទ័ព​នា​ពេល​នេះ​មាន​ចំនួន​តិច​តួច​ ប៉ុន្តែ​គឺ​ជា​ទឹក​ចិត្ត​ដ៏​ស្មោះ​ស​រដែល​កើត​ចេញ​ពី​សន្តាន​ចិត្ត​របស់​បង​ប្អូន​កម្មករ កម្មការិនី​ចំពោះ​នាយ និង​ពល​ទាហាន​​ទាំង​អស់​។ បង​ប្អូន​កម្មករ​ទាំង​អស់​ក៏​ដូចជា​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​​នៅ​​តែ​បន្ត​គាំ​ទ្រ​ចូល​រួម​បរិ​ច្ចាគ​ធន​ធាន​ជា​បន្ត​ទៀត​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កង​ទ័ព​ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី មិនឱ្យ​សត្រូវ​​ឈ្លាន​ពាន​បាន​ឡើយ​។

លោក​ឧត្តម​សេនីយ៍​ទោ ឡាញ់ កៅ មេ​បញ្ជា​ការ​​កង​រថ​ក្រោះ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ដែល​កំពុង​ឈរ​ជើង​ការ​ពារ​ទឹក​ដី​ទិស​ច្រក​តា​ថាវ តំបន់​ប្រាសាទ​ព្រះ​វិហារ​ក្នុង​នាម​នាយ និង​ពល​ទាហាន​ទាំង​អស់​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ទឹក​ចិត្ត​សប្បុរស​ធម៌​របស់​បង​ប្អូន​កម្មករ​ កម្មការិនី​ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​នូវ​អំណោយ​ទាំង​អស់​នេះ។ នេះគឺជា​ការ​លើក​ទឹកចិត្ត​មួយ​ដល់កង​ទ័ព​ក្នុង​ការ​ខិត​ខំ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​មិន​ឱ្យ​សត្រូវ​សៀម​ឈ្លាន​ពាន​បាន​ឡើយ​។​ លោក​ឧត្តម​​សេនីយ៍​ទោបាន​លើក​ឡើង​​ពី​មហិច្ឆតា​ឈ្លាន​ពាន​របស់​ចោរ​សៀម​មក​លើ​ទឹក​ដី​កម្ពុជា ជា​ពិសេស​ប្រាសាទ​ព្រះ​វិហារ​ដែល​ជា​និច្ច​កាល​ពួក​វា​តែង​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ដោយ​ឥត​អៀន​ខ្មាស​ ។ លោក​បាន​លើ​ក​ឡើង​ផង​ដែរ​ពី​ទឹក​ចិត្ត​អង់​អាច​ក្លាហាន​របស់​កង​ទ័ព​កម្ពុជា​ក្នុង​ការ​ត្រៀម​ប្រយុទ្ធ​គ្រប់​វិនាទី​ជាមួយ​ខ្មាំង​សត្រូវ​ក្នុង​ការ​ការ​ពារ​ទឹក​ដី​មិន​ឱ្យ​បាត់​បង់​មួយ​មិ​ល្លី​ម៉ែត្រ​ឡើយ​ ៕