ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះតៃវ៉ាន់ដាក់ពង្រាយកងទ័ព និងធ្វើសមយុទ្ធប្រកាសអាសន្នចំពេលមានការព្រួយបារម្ភពីការបិទខ្ទប់របស់ចិន

1 អាទិត្យ មុន

កោះ​តៃវ៉ាន់ ៖ កោះ​តៃវ៉ាន់​ចាប់ផ្ដើម ​កាលពី​ថ្ងៃ​ទី​៥​ សីហា សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ទ្រង់ទ្រាយ​ធំ​បំផុត​របស់​ខ្លួន ពេល​ដែន​កោះ​នោះ​រៀបចំ​ប្រជាជន សម្រាប់​ការ​លុកលុយ​ជាយថាហេតុ​របស់​ចិនដីគោក​ ។

សមយុទ្ធ​មានឈ្មោះ​ថា​ HAN KUANG ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​១៤ ​សីហា រៀបចំ​ដូច​ជា​ឆាក​នៃ​សេនា​រី​យូ​ប្រយុទ្ធ​ជាក់ស្ដែង ដើម្បី​ឲ្យ​កងទ័ព​ និង​កង​កង​ទាហាន​បម្រុង​ហ្វឹកហ្វឺនលើ​ប្រតិកម្ម​តបចំពោះ​ការ​វាយប្រហារ​ប្រឆាំង​ដែន​កោះ​នេះ​។ នេះ​ជា​ការ​អះអាង​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​ក្រសួង​ការពារ​តៃវ៉ាន់​។ ចំណែក​ជន​ស៊ី​វិល​វិញ​ធ្វើ​សមយុទ្ធ​ប្រកាស​អាសន្ន​ពី​ការ​វាយប្រហារ​តាម​អាកាស​ ។

នា​ថ្ងៃ​ទី​៥​ សីហា​ កង​ទាហាន​បម្រុង​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​បណ្ដោយ​មាត់សមុទ្រ​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​បាញ់កាំភ្លើង​វាយលុក​ធុន​AK​ ផលិត​ដោយ​តៃវ៉ាន់​សំដៅ​គោលដៅ​។ ក្នុង​សមយុទ្ធ​នោះ​ តៃវ៉ាន់​ក៏​ដាក់​ពង្រាយ​ដែរ ​បណ្ដា​នាវាចម្បាំង​ និង​កង​ឆ្មាំ​ឆ្នេរសមុទ្រ ដើម្បី​អម​ការពារ​ការ​ផ្គត់ផ្គង់ ក្នុង​ឱកាស​សមយុទ្ធ​ធ្វើ​ត្រាប់​ការ​បិទ​ខ្ទប់​របស់​ចិន ក្នុង​ដែនទឹក​ស្ថិត​នៅ​ភាគ​ខាងកើត​កោះ​។

ម្យ៉ាងវិញទៀត ​តៃវ៉ាន់​នឹង​វាយតម្លៃ​លើ​សមត្ថភាព​បណ្ដា​រោងចក្រ ដែល​នឹង​ជួយ​ទ្រទ្រង់​ក្នុង​ពេល​មាន​សង្គ្រាម​និង​ធ្វើ​តេស្ត​ពី​ការ​ចល័ត​ក្នុង​ពេល​មាន​សង្គ្រាម​បណ្ដា​រោងចក្រ​យោធា​ និង​ស៊ី​វិល​ ៕