ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់វេលាអនុគ្រោះ! ចាប់ពីថ្ងៃ​១ ខែកញ្ញា ក្រសួងមហាផ្ទៃនឹងផាកពិន័យលើអ្នកបើកបរស្រវឹង បើកលឿន និងដឹកសំពីងសំពោង

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​អនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​ចាប់ផ្តើម​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៦​តទៅ ។ នេះ​បើ​តាម​ការ​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ។

លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ទទួល​សំណើរ​របស់​ក្រសួងមហាផ្ទៃ សុំ​អនុវត្ត​វិធានការ​រឹត​បន្ដឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៦​តទៅ បន្ទាប់​ពី​បាន​ផ្អាក​ដោយសារ​ស្ថានការណ៍​សង្គ្រាម​តាម​ព្រំដែន និង​វិបត្តិ​សេដ្ឋកិច្ច​សកល​ដោយ​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ។

អ្នកនាំពាក្យ​ថា ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​នឹង​អនុវត្ត​តែ​នៅ​ភូមិសាស្ត្រ​ដែល​មាន​គ្រោះថ្នាក់​ច្រើន រួម​មាន រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្តស្វាយរៀង ផ្តោត​លើ​អំពើ​ល្មើស​ដែល​បង្ក​គ្រោះថ្នាក់ រួម​មាន ការ​បើកបរ​លើស​ល្បឿន​កំណត់ ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ការ​មិន​គោរព​សញ្ញា​សិទ្ធិ​អាទិភាព និង​ភ្លើង ស្តុ​ប និង​ការ​ដឹក​ជញ្ជូន​ទំនិញ​សំពីងសំពោង ។

ជាមួយ​គ្នា​នោះ​ដែរ អ្នក​នាំ​បាន​លើក​ឡើង​ថា នគ​បាល​ចរាចរណ៍​នៅ​ទីតាំង​ផ្សេង​ទៀត​ក៏​លោក​នៅ​តែ​មាន​សិទ្ធិ​ធ្វើការ​អប់រំ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បើកបរ​ដែល​ខុស​ពី​បញ្ញា​ត្តិ​ដែល​ច្បាប់​ចរាចរណ៍​បាន​ចែង ។ អ្នកនាំពាក្យ​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បង្កើត​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បើកបរ​ដោយ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​គ្រប់​គ្នា ៕