ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​បញ្ជាក់​ថា នវានុវត្តន៍​ត្រូវ​ប្រកាន់​យក​អភិក្រម​ដែល​យក​ប្រជាជន​ជា​ស្នូល

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា ​នវានុវត្តន៍​ត្រូវ​ប្រកាន់​យក​អភិក្រម​ដែល​យក​ប្រជាជន​ជា​ស្នូល ដោយ​មិន​ត្រូវ​ផ្តោត​តែ​ទៅ​លើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ឆ្លើយ​តប​ឱ្យ​បាន​ពិតប្រាកដ​ទៅ​នឹង​តម្រូវ​ការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ។

ការ​បញ្ជាក់​របស់​សម្តេច​ធិ​បតី​នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើ​វិស័យ​មុខងារសាធារណៈ​អាស៊ាន​លើក​ទី​២៣ និង​អាស៊ាន​បូក​បី​លើក​ទី​៨ ស្ដី​ពី​កិច្ចការ​មុខងារសាធារណៈ​ក្រោម​មូលបទ «នវានុវត្តន៍​សម្រាប់​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​​ឡើង» នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៦​ នៅ​ខេត្តសៀមរាប​ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា សេវា​សាធារណៈ​ត្រូវ​ផ្អែក​លើ​លទ្ធផល​ជាក់ស្តែង​​ដែល​នឹង​ត្រូវ​ផ្តល់​ជូន​ប្រកប​ដោយ​ភាព​ងាយស្រួល សមធម៌ និង​បរិ​យា​ប័ន្ន​ដោយ​មិន​ទុក​អ្នក​ណា​ម្នាក់​ចោល​នោះ​ទេ ទាំង​នៅ​កម្រិត​ជាតិ​ និង​តំបន់ ដោយ​ត្រូវ​ផ្តល់​អាទិភាព​ដល់​ចក្ខុវិស័យ​រយៈពេល​វែង​ជា​ជាង​ភាព​ងាយស្រួល​ក្នុង​រយៈពេល​ខ្លី ដោយ​ត្រូវ​កសាង​ជំនឿ​ទុក​ចិត្ត​ពី​សាធា​រណ​ជន តាម​រយៈ​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​ការ​ទទួល ខុស​ត្រូវ​ដោយ​យក​ផលប្រយោជន៍​ប្រជាជន​ជា​ធំ ។

សម្តេច​ធិ​បតី​មាន​ប្រសាសន៍​ទៀត​ថា នវានុវត្តន៍​ក៏​ត្រូវ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ នៃ​សមត្ថ​ភាព​ស្ថាប័ន និង​ធនធានមនុស្ស ដោយសារ​រដ្ឋ​ជា​សមាជិក​អាស៊ាន​នីមួយ​ៗ​មាន​ចំណុច​​ចាប់ផ្តើម និង​កម្រិត​នៃ​ការ​អនុវត្ត​គោលដៅ​ខុស​ៗ​គ្នា ដោយ​ត្រូវ​កាត់​បន្ថយ​គម្លាត និង​ធានា​ថា ប្រទេស​នីមួយ​ៗ​អាច​ទទួលយក និង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ​ ជា​ពិសេស​ បញ្ញា​សិប្បនិម្មិត​AI មួយ​សម​ស្រប និង​ប្រកបដោយ​ចីរភាព​ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា នវានុវត្តន៍​ពិតប្រាកដ​ក្នុង​អភិបាលកិច្ច​ត្រូវ​​ពឹងផ្អែក​លើ​ការ​ពង្រឹង​ស្ថាប័ន
និង​មូលធន​មនុស្ស​ចៀសជាង​ការ​ពឹងផ្អែក​ទៅ​លើ​ឧប​ករណ៍​​ឌី​ជី​ថ​ល​តែ​មួយ​មុខ ព្រោះ​កិច្ច​ការងារ​នេះ ទាមទារ​ឱ្យ​មាន​សុ​ក្រឹត្យ​ភាព ៕