សង្គ្រាមអ៉ីរ៉ង់ ៖ បណ្ដាអ្នកទទួលខុសត្រូវតំបន់ថ្លែង កាលពីថ្ងៃទី៤ សីហា ថា អ៉ីរ៉ង់ និងអូម៉ង់ ពេលនេះ កំពុងតែមានការជឿនលឿនទៅរកកិច្ចព្រមព្រៀងមួយ ដែលសំដៅបើកឡើងវិញច្រកសមុទ្រហ័រមូស ។ នោះជាការរីកចម្រើនមួយ ដែលអាចរួមចំណែកសម្រាលភាពតានតឹងនៅមជ្ឈឹមបូព៌ា ។

យោងតាមគម្រោងកិច្ចព្រមព្រៀងដែលកំពុងតាក់តែងថា បណ្ដានាវាដែលចូលក្នុងឈូងសមុទ្រពែរ្ស៍ តាមផ្លូវសមុទ្រត្រួតត្រាដោយបអ៉ីរ៉ង់ អាចចេញមកវិញតាមផ្លូវសមុទ្រត្រួតត្រាដោយអូម៉ង់ ។ ការបង់ប្រាក់សេវាកម្មត្រូវមាន ដើម្បីធានាសន្តិសុខនិងថែរក្សាបរិស្ថានសមុទ្រ ។
អ្នកទទួលខុសត្រូវតំបន់ទាំងនោះបញ្ជាក់ថា ការចរចាកំពុងបន្ត និងថា កិច្ចព្រមព្រៀងចុងក្រោយអាចខុសគ្នាទៅនឹងរាល់កិច្ចព្រមព្រៀងមានលក្ខខណ្ឌឲ្យលុបចោលការហ៊ុមព័ទ្ធកំពង់ផែអ៉ីរ៉ង់ដោយអាមេរិក ។ រាល់កិច្ចព្រមព្រៀងដែលឲ្យអ៉ីរ៉ង់អាចត្រួតត្រាជាផ្លូវការច្រកសមុទ្រហ័រមូស នឹងជាជ័យជម្នះខាងយុទ្ធសាស្ត្រចម្បងមួយ សម្រាប់ក្រុងតេហេរ៉ង់ ។
អាស្រ័យហេតុនេះហើយ បានជាអាមេរិកអាចស្វែងរកការជំទាស់ ដល់កិច្ចព្រមព្រៀងនេះ ដោយបដិសេធមិនលុបចោលការហ៊ុមព័ទ្ធកំពង់ផែអ៉ីរ៉ង់ ។ អ្នកទទួលខុសត្រូវអាមេរិកម្នាក់អះអាងថា អាមេរិកនៅតែប្រកាន់យក ការវិលត្រឡប់មករកសភាពដូចកាលពីមុនសង្គ្រាមវិញ ដែលគ្មានភាគីណាមួយត្រួតត្រាច្រកសមុទ្រនោះឬកំណត់លទ្ធភាពនៃការឆ្លងកាត់ ។
រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អ៉ីរ៉ង់បានវាយប្រហារច្រើនលើកលើបណ្ដានាវាដែលបើកតាមផ្លូវសមុទ្រកាត់ជិតអូម៉ង់ ស្ថិតក្រោមការត្រួតពិនិត្យរបស់អាមេរិក សំដៅវាងផ្លូវត្រួតត្រាដោយអ៉ីរ៉ង់ ៕

ចែករំលែកព័តមាននេះ