ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ណែនាំបច្ចេកទេសបូមទឹកសង្គ្រោះស្រូវដល់កសិករ ដើម្បីធានាបានទិន្នផលល្អ

1 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ លោក យឹ​ម ណ​ន ប​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ដឹកនាំ​ក្រុមការងារ​ការិយាល័យ​ជំនាញ ចុះ​ពិនិត្យ​លើ​ស្ថានភាព​បង្កបង្កើន​ផលដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជា​កសិករ ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ បាន​និយាយ​ឱ្យ​ដឹង​ថា ការ​ចុះ​ពិនិត្យ​ស្រែ​ស្រូវ​របស់​ប្រជា​កសិករ​ថ្ងៃនេះ ធ្វើ​ឡើង​ដើម្បី​ ទី​១- សង្កេត​ផ្ទាល់​អំពី​ផល​ប៉ះពាល់​នៃ​បាតុភូត​អែ​ល​នី​ញ៉ូ ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ​ក្នុង​មូលដ្ឋាន
និង​២- ពិនិត្យ​មើល​លទ្ធភាព​ជាក់ស្តែង ដើម្បី​សង្គ្រោះ​ស្រូវ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ភាពរាំងស្ងួត​។

ជាក់ស្ដែង​លោក​ប្រធាន​មន្ទីរ និង​ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​ថា មាន​កិច្ច​អន្តរាគមន៍​ក្នុង​ការ​បូមទឹក​សង្គ្រោះ​ដោយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ ប្រជា​កសិករ មានទឹក​គ្រប់គ្រាន់​នៅ​ក្នុង​ការ​បូម​បន្ត​ពី​ប្រឡាយ​រង ដាក់​បញ្ចូល​ក្នុង​ស្រែ សង្គ្រោះ​ស្រូវ​ដើមរដូវ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​រាំង​ស្ងួត​បាន​ទាន់​ពេលវេលា​។

ជាមួយ​គ្នា​នេះ លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ ក៏​បាន​ចូលរួម​ផ្ដល់​ជា​យោបល់ ជូន​ប្រជា​កសិករ​ក្នុង​ការ​ពិនិត្យ​លើ​អ​ទិ​ភាព​នៃ​ការ​សង្គ្រោះ ដោយ​បូមទឹក​បញ្ចូល​ស្រែ​ដែល​មាន​ស្រូវ​ក្នុង​វគ្គ​បង្កើន​ផល អោយ​បាន​មុន​ស្រូវ​ដែល​ស្ថិត​នៅ​ក្នុង​វគ្គ​លូតលាស់​។ សរុប​ជា​រួម គឺ​ស្រូវ​អាច​ធានា​បាន​ទាំង​ការ​លូតលាស់ គុណភាព​គ្រាប់ និង​ទិន្នផល​ផង​ដែរ​៕​