បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុហត្ថ ឃាត់ខ្លួនជនសង្ស័យ១នាក់ ដែលធ្វើសកម្មលួចកាត់ខ្សែភ្លើង ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា ៖ ជនសង្ស័យមានឈ្មោះ ឈឿន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកបានបញ្ជាក់ថា ៖ ក្រោយទទួលបណ្តឹងឈ្មោះ ផា ម៉ៅ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្តឹងជនសង្ស័យ៣នាក់ ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងដែលតពីបង្គោលចូលផ្ទះ បណ្តាលដាច់ភ្លើងគ្មានប្រើ កាលពីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិខាងលើ ។

លោកអនុសេនីយ៍ឯក តិល តៃលីវ បានបញ្ជាក់ថា ៖ ក្រោយទទួលបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យ១នាក់ និងខ្សែភ្លើង៤ដុំ ឃាត់ខ្លួនបានភ្លាមៗភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយសាកសួរហើយកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ហើយកម្លាំងកំពុងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យ ដែលកំពុងគេចខ្លួន២នាក់ និងខ្សែភ្លើង៤ដុំ កម្លាំងបានប្រគល់ជូនម្ចាស់វិញ ៕

ចែករំលែកព័តមាននេះ