បន្ទាយមានជ័យ ៖ កម្លាំងកងរាជងាវុធហត្ថ ឃាត់ខ្លួនក្មេងទំនើង ៣នាក់ ជាក្រុមជើងកន្ត្រៃ ដែលធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូ និងហិ.ង្សាយ៉ាងសកម្ម ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ៖ ជនសង្ស័យ៣នាក់ មាន១.ឈ្មោះ សោម បញ្ញាបុត្រ ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ ហៀក ឈៀងឡេង ភេទប្រុស អាយុ១៧ឆ្នាំ ៣.ឈ្មោះ នួន វីហ្សា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកបានបញ្ជាក់ថា ៖ ក្រោយទទួលបណ្តឹងឈ្មោះ ស៊ីន យ៉ុងឈីន ភេទប្រុស អាយុ២០ឆ្នាំ ២.ឈ្មោះ អៀង សុវណ្ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្តឹងក្មេងទំនើង១ក្រុម មានគ្នា៥នាក់ (រហ័សនាមជើងកន្ត្រៃហោះ) មានកាំបិតដំបង បានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះ២នាក់ រត់គេច ផុតត្រូវបានជនសង្ស័យកាបបំផ្លាញម៉ូតូ កាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៦ នៅចំណុចបុរីខេអិនស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកអនុសេនីយ៍ឯក តិល តៃលីវ បានបញ្ជាក់ថា ៖ ក្រោយទទួលបណ្តឹងកម្លាំងមូលដ្ឋានករាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ជនសង្ស័យ បានចំនួន៣នាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២ ៦នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងសិរីសោភ័ណ នាំយកសាកសួរតាមចម្លើយសារភាព ត្រូវបានអនុវត្តតាមនីតិវីធីច្បាប់ ហើយកម្លាំងជំនាញកំពុងស្វែងរកចាប់ខ្លួនក្មេងទំនើងដែលគេចខ្លួន២នាក់ទៀត ៕
ចែករំលែកព័តមាននេះ