ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ថ្នាក់ថ្នម​ ការ​បបោស​អង្អែល​​ ជាគន្លឹះ​​សំខាន់​របស់បុរស

12 ឆ្នាំ មុន

យោងតាមការសិក្សាលក្ខណៈអន្តរជាតិថ្មីមួយបានឱ្យដឹងថា ការថ្នាក់ថ្នម និង​បបោស​អង្អែលមានសារសំខាន់លើបុរសជាជាងស្ត្រី​នៅ​ ក្នុងចំណងមិត្តភាពដ៏យូរអង្វែង។
អ្នកស្រាវជ្រាវដែលបានសិក្សាលើចម្លើយរបស់យុវវ័យនៅសហរដ្ឋអាមេរិក ប្រេ​ស៊ីល អាល្លឺម៉ង់ ជប៉ុន និងប្រទេសអេស្ប៉ាញ ។ ជា​លទ្ធផលបង្ហាញថា បុរសជា​

យោងតាមការសិក្សាលក្ខណៈអន្តរជាតិថ្មីមួយបានឱ្យដឹងថា ការថ្នាក់ថ្នម និង​បបោស​អង្អែលមានសារសំខាន់លើបុរសជាជាងស្ត្រី​នៅ​ក្នុងចំណងមិត្តភាពដ៏យូរអង្វែង។
អ្នកស្រាវជ្រាវដែលបានសិក្សាលើចម្លើយរបស់យុវវ័យនៅសហរដ្ឋអាមេរិក ប្រេ​ស៊ីល អាល្លឺម៉ង់ ជប៉ុន និងប្រទេសអេស្ប៉ាញ ។ 

ជា​លទ្ធផលបង្ហាញថា បុរសជា​ច្រើនចូល​ចិត្ត​សប្បាយជាមួយនឹងការរួមភេទ ហើយជា​រឿយៗ ការថ្នាក់ថ្មម, ការថើបបបោសអង្អែល គឺជាចំណុចត្រួសត្រាយនៃ​សុភមង្គលសម្រាប់ពួក​គេ។

យោងតាមអ្នកស្រីវេជ្ជបណ្ឌិត Julia Hei-man ជាអគ្គនាយិកានៃវិទ្យាស្ថាន Kinsey ប្រទេសឥណ្ឌាដែលជាអ្នកឯកទេសខាងស្រាវ ជ្រាវផ្នែកយេនឌ័រ និងជាអ្នកដឹក​នាំលើ​ការ សិក្សានេះឱ្យដឹងថា ចំណុចមួយចំនួនដែល ស្តែងឱ្យឃើញ និងជឿជាក់នោះគឺបុរសមាន ចំណង់រួមភេទ ខណៈពួកគេនៅជាមួយគ្នា រីឯស្ត្រី គឺ​សំដៅ​លើភាពស្និទ្ធស្នាលជាង ។

ក្រុមអ្នកស្រាវជ្រាវបានអង្កេតទៅលើគូស្នេហ៍ជាង១០០០គូ ដែលមានអាយុចាប់ពី៤០​ឆ្នាំ ដល់៧០ឆ្នាំ នៅបណ្តាប្រទេសចំនួន៥ ដែល​គិតជាមធ្យមពួក​គេបានរួម​រស់ជាមួយគ្នាបានរយៈ២៥ឆ្នាំ ។ ជាលទ្ធផលបានបង្ហាញថា ស្ត្រី​មាន​​សេចក្តីសុខ និងកក់ក្តៅជាងបុរស ខណៈ​ពួកគេនៅជាមួយគ្នា ហើយប្រសិនបើពួក​គេរួម​រស់ជាមួយដៃគូតិចជាង១៥ឆ្នាំ ស្ត្រីមាន​ចំណង់​ផ្លូវភេទតិចតួច ។ ផ្ទុយទៅវិញ ចំណង់ផ្លូវភេទ​ស្រី្តនឹងមានការកើនឡើង ក្រោយពីពួកគេរួម​រស់ជាមួយគ្នាចាប់ពី​១៥ឆ្នាំឡើងទៅ ដោយ​សារ​ពេលវេលានៃជីវិតមានការផ្លាស់ប្តូរនៅពេលកូនៗរបស់គាត់ធំឡើង ៕