ខេត្តប៉ៃលិន ៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់របស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះកំពុងឡោមព័ទ្ធទីតាំង ២កន្លែង នៅរីស៊តតំបន់ដាច់ស្រយ៉ាលក្បែរជើងភ្នំ ស្ថិតក្នុងភូមិទួលខៀវ សង្កាត់ប៉ៃលិន និងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលសង្ស័យពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា (Online Scam) ដោយបានរកឃើញ និងឃាត់ខ្លួនជនបរទេសចំនួន ៤៦នាក់ ស្រី ៧នាក់ និងសម្ភារប្រព្រឹត្តបទល្មើសមួយចំនួន ។
ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់ លើករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធី បណ្ដេញចេញទៅប្រទេសកំណើតវិញ ៕






ចែករំលែកព័តមាននេះ