រាជធានីភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ព្រឹកនេះ ឃើញមានការផ្សព្វផ្សាយព័ត៌មានអំពីបុគ្គលម្នាក់នៅសាលាសង្កាត់ព្រៃវែង ខណ្ឌដង្កោ ថាបានទារប្រាក់ចំនួន ១ម៉ឺនរៀល សម្រាប់ការចុះលេខលិខិតមួយច្បាប់ ។
អ្នកនាំពាក្យ បានបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាទៅរដ្ឋបាលខណ្ឌពិនិត្យករណីនេះ ជាបន្ទាន់ និងសួរនាំព័ត៌មានលម្អិតបន្ថែម។ បើរកឃើញដូចការផ្សព្វផ្សាយថាមានការទារ កម្រៃសេវាខុសពីតារាងកំណត់របស់អន្តរក្រសួង នោះមិនអាចលើកលែងបានឡើយ ហើយត្រូវចាត់វិធានការតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ