ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​កន្លែង​​បម្រើ​​ផ្លូវ​ភេទ​ក្រោម​​​ស្លាក​ម៉ាស្សា​​​ចាប់​ខ្លួន​​2នាក់​​ប្តីប្រពន្ធ

12 ឆ្នាំ មុន

​ខេត្តប៉ៃលិន៖ ដោយអនុវត្តតាម​បទ​បញ្ជា​របស់លោកឧត្តមសេនីយ៍ត្រីឡី ចាន់ឆាយ ស្នង​ការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ជា ចាន់ឌិន ស្នងការរងនគរ​បាលខេត្តទទួលផែន​កណ្តាលយុត្តិធម៌បានចាត់ឱ្យកម្លាំងក្រោមឱវាទ​ ចុះទៅបង្ក្រាបផ្ទះរកស៊ីផ្លូវភេទដែល​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា-កោស​ ជប់មួយកន្លែង និងរំដោះស្រ្តី​

ខេត្តប៉ៃលិន៖ ដោយអនុវត្តតាម​បទ​បញ្ជា​របស់លោកឧត្តមសេនីយ៍ត្រីឡី ចាន់ឆាយ ស្នង​ការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ជា ចាន់ឌិន ស្នងការរងនគរ​បាលខេត្តទទួលផែន​កណ្តាលយុត្តិធម៌បានចាត់ឱ្យកម្លាំងក្រោមឱវាទ​ចុះទៅបង្ក្រាបផ្ទះរកស៊ីផ្លូវភេទដែល​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា-កោស​ជប់មួយកន្លែង និងរំដោះស្រ្តី​រកស៊ី​ផ្លូវភេទបានចំនួន២នាក់ ហើយ​ឃាត់ខ្លួន២នាក់​ប្តីប្រពន្ធ ​​ដែល​ជា​​ម្ចាស់​ទីតាំង ។ ហេតុ​ការណ៍​​​នេះ​ កើត​ឡើង​​​កាលពីថ្ងៃទី៦ សីហា វេលា​ម៉ោង១​រសៀល នៅភូមិប៉ាហ៊ីត្បូង សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ។

តាមព័ត៌​មាន​ពី​លោកអនុសេនីយ៍ឯកយិត ខន នាយរង​ការិយាល័យប្រឆាំងការជួញដូរ​មនុស្សនិងការ​ពារអនីតិជននៃស្នងការដ្ឋាន​នគរបាលខេត្តបាន​ឱ្យដឹងថា ​២នាក់ប្តីប្រពន្ធ​ដែល​​ត្រូវ​ឃាត់​ខ្លួននោះ​ឈ្មោះសួន សាឫទ្ធិ អាយុ​៤៨ឆ្នាំ ជាប្តី និងប្រពន្ធ​ឈ្មោះម៉ៅ សារ៉ន អាយុ​៦០ឆ្នាំ ។ ការបង្ក្រាប​នេះបានដឹកនាំដោយ​ផ្ទាល់​ពី​លោកសេង គឹម​ឡាក់ ព្រះរាជអាជ្ញារងអម​សាលាដំបូងខេត្ត។

លោកយិត ខន បានបន្ត​ថា  មុនពេល​ចុះ​បង្ក្រាបសមត្ថកិច្ចបានធ្វើការអប់រំពួក​គេម្តងរួច​មកហើយ ដោយឱ្យបញ្ឈប់អាជីវកម្ម​រកស៊ីផ្លូវ​ភេទតទៅទៀត។ បន្ទាប់​មក​​​លោក​បានប្រើ​ប្រាស់​កម្លាំងភ្នាក់ងារចុះទៅឃ្លាំមើលក៏ឃើញ​កន្លែង​នោះលួចបើកធ្វើអាជីវកម្មផ្លូវភេទដោយ​ខុសច្បាប់​ដដែល​ ដោយមានដំណើរការអស់​រយៈពេល​មួយឆ្នាំមកហើយទើបឈានដល់​ការ​បង្ក្រាបតែម្តង ។ ក្នុង​​ប្រតិបត្តិការ​​​នោះ​កម្លាំង​​ចាប់បានភស្តុតាងមានស្រោមអនាម័យ​ប្រើរួច​មួយចំនួននិងស្រោមមិនទាន់ប្រើ​ចំនួនពីរទៀត ​ហើយ​រំដោះ​ស្រ្តីរកស៊ីផ្លូវភេទបាន​ពីរនាក់បញ្ជូន​​ទៅ​អប់រំ​រួច​ឱ្យវិលត្រលប់ទៅកាន់​លំនៅឋាន​វិញ​ ។

លោកជុំ សែនសទ្ធា ព្រះរាជអាជ្ញាអម​សាលា​ដំបូងខេត្តមានប្រសាសន៍ថា ពីរ​នាក់​ប្តីប្រពន្ធ​ដែលត្រូវនគរបាលការិយាល័យ​ប្រឆាំង​ការជួញ​ដូរមនុស្សនិងការ​ពារអនីតិ​ជននៃស្នង​ការដ្ឋាន​នគរបាលខេត្តធ្វើការបង្ក្រាបនោះ ត្រូវបាន​ចេញ​ដីកាឃុំខ្លួន​នៅ​ថ្ងៃទី៧ សីហា ដោយចោទប្រកាន់​ពី​បទផ្តល់កន្លែង​សម្រាប់​បើកពេស្យាចារ និងត្រូវ​បាននាំទៅឃុំខ្លួននៅ​ពន្ធនាគារខេត្តជាបណ្តោះ​អាសន្ន​រងចាំការ​វិនិច្ឆ័យ​ទោស​​តាម​នីតិវិធី​ ៕